ឯកឧត្តម ដួង តារា ថ្លែងអគុណសម្តេចតេជោដែលបានយកចិត្តទុកដាក់ ចំពោះសុខភាពពលរដ្ឋទូទាំងប្រទេស រួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នា
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរបង្ហោះនៅលើ page facebook របស់ឯកឧត្តមផ្ទាល់ ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺCOVID-19 លើកដំបូងនៅក្នុងប្រទេសកម្ពុជារួចនោះថា"ខ្ញុំបានចាក់ថ្នាំការពារ COVID-19 ហេីយកាលពីព្រឹកមិញនៅមន្ទីពេទ្យកាល់ម៉ែត្រ។ខ្ញុំមានទំនុកចិត្តនិងកក់ក្តៅយ៉ាងខ្លាំងចំពោះសុខភាពខ្ញុំដែលពេលនេះត្រូវបានទទួលវ៉ាក់សាំងចាក់ការពារហេីយ។
ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុតដែលលោកបានយកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋទូទាំងប្រទេសរួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នា។កម្ពុជាមានសុខសន្តិភាព និងមានសុវត្ថិភាពសុខភាព ព្រោះកម្ពុជាមានសម្តេចតេជាដឹកនាំប្រទេស។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង"។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃ១០ ខែកុម្ភ:នេះថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃ ខែដដែរ នៅមន្ទីរពេទ្យកេតុមាលា៕