រាជធានីភ្នំពេញ៖សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ក្រឡាប់ផ្ងាជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMGកាលពីវេលាម៉ោង០២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ១៩៩ កែងនឹងផ្លូវ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនជួបគ្រោះថ្នាក់គេឃើញរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2BJ-6016បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMG ពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-9638បើកបរដោយបុរសម្នាក់រួមដំណើរ ដោយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ 384 ទឹកដៅពីជើងទៅត្បូងបាញ់ឆាប់ថ្ងៃខាងមុខខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ក្រឡាប់ផ្ញើរជើងម្ខាង ចំណែកឯរថយន្តស៊េរីទំនើបម៉ាកMGរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះខាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវិញយករថយន្តគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ