ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ
Sat,13 February 2021 (Time 06:52 PM)
ដោយ ៖ ស្រទាប់យុវវ័យ (ចំនួនអ្នកអាន: 828នាក់)

ខេត្តបន្ទាយមានជ័យ:ដោយសារបើកបរក្នុងក្នុងល្បឿនយ៉ាងលឿន ស្ថានភាពស្រវឹងជោគជាំ បាត់បង់ម្ចាស់ការ ក៏ស្រាប់តែទៅបុក PassApp មួយគ្រឿងទៀត ខណ:ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យមធ្យោបាយទាំង២រងការខូចខាតយ៉ាងដំណំ រីឯភាគីដែលអ្នកបើកបរក្នុងស្ថានភាពស្រវឹងនោះរងរបួសស្រាលដឹកយកទៅលាងរបួសនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណត់ផ្លូវជាតិលេខ៥ ចំណុចខាងមុខ ក្រុមហ៊ុន ខេមបូត្រា អុិចប្រេស្ស ដឹកអ្នកដំណើរ ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍គេបានឃើញ PassApp មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HY 3320 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជាន់ហ្វាំងបង្ខំក្រវីពេញផ្លូវបណ្ដាលឱ្យបុកPassAppមួយគ្រឿងទៀតមិនមានស្លាកលេខទើបតែទិញ ខណៈកំពុងបើកបរក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យមធ្យោបាយទាំងពីររងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបង្ករងរបួសស្រាលក្រុមគ្រួសារដឹកយកទៅលាងរបួសនៅមន្ទីរពេទ្យ។

បើតាមអ្នកបើកបរPassAppបានឱ្យដឹងទាំងរវើរវាយក្នុងស្ថានភាពស្រវឹងទាំងមិនដឹងថាខ្លួនកំពុងបើកបុកគេផងនោះថា ខ្លួនកំពុងបើកទៅយកប្រពន្ធនៅផ្សារកណ្ដាល គោលដៅឆ្ពោះទៅខាងកើត តែបែរជាបើកវង្វេងទៅខាងលិច ឆ្ពោះទៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅវិញ។

ចំណែកអ្នកបើកPassAppរងគ្រោះបានបញ្ជាក់ថា ខ្លួនកំពុងតែបើកសុខៗ ក៏ស្រាប់តែភាគីបង្កបើកបរក្នុងស្ថានភាពស្រវឹង មកបុកលើផ្លូវអទិភាពរបស់ខ្លួនទាំងកុំរោល បណ្ដាលឱ្យខ្ទាត់ចូលគៀនរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត បានចុះមកធ្វើការវាស់វែង បន្ទាប់មកភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ដោយភាគីខាងបង្កដែលបើកបរក្នុងស្ថានភាពស្រវឹងយល់ព្រមទទួលយកមធ្យោបាយរបស់ជនរងគ្រោះទៅជួសជុលអោយដូចដើមវិញជាការបញ្ចប់រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ