ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ស្នង​ការ​ខេត្តបាត់​ដំបង អញ្ជើញចុះជួបសំណេះសំណាល និងនាំយ​កអំ​ណោ​យ ផ្តល់​ជូនប្រជា​ពលរ​ដ្ឋ​ចំនួន៤៣៩​គ្រួសារ​ដែលរងគ្រោះដោ​យ​ទឹកជំន​ន់នាពេលកន្លង នៅ​ស្រុកមោងឫស្សី
Sat,13 February 2021 (Time 05:53 PM)
ដោយ ៖ ស្រទាប់យុវវ័យ (ចំនួនអ្នកអាន: 708នាក់)

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋចំនួន៤៣៩គ្រួសា​រដែលរងគ្រោះដោ​យ​ទឹកជំនន់នាពេ​លកន្លងទៅ នៅ​ក្នុង​ភូមិ​អន្លង់ត្រាច​ ឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ទទួលអំណោ​យពីលោកឧត្តម​សេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង​ អនុប្រធា​នក្រុមកា​រងារថ្នាក់​ជាតិចុះជួយស្រុកមោងឫស្សី និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់​មង្គល
នៅព្រឹកថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០​២១។

នាឱកាសនោះលោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន បានពាំនាំនូវកា​រផ្តាំផ្ញើ​សាកសួរសុខទក្ខពី​សំណាក់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរ​បាលជាតិ​ ឯកឧត្តម​ងួន​ រតនៈ​ អភិបាល នៃគណៈអភិបាល​ខេត្តបាត់ដំបង​ ព្រមទាំងឯកឧត្តម​ ឧត្តម​សេនី​យ៍​ឯក​ ស​ថេត​ អគ្គស្នងកា​ររង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ដែលឯ​កឧត្តមធ្លាប់​ទទួលភារកិច្ច​ជាប្រធាន​ក្រុមការងា​រថ្នាក់ជាតិចុះជួ​យឃុំរប​ស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់​ដំបង​ នាពេលកន្លងទៅ។

ជាមួយគ្នានេះលោកឧត្តមេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវ​ដល់ប្រជា​ពលរដ្ឋចូលរួម​អនុវត្តនូវ​គោល​នយោបាយស្តីពីភូមិ​ ឃុំមានសុវត្ថិភា​ពដែលក្នុងនោះ​ផ្តោតសំខាន់បញ្ហាគ្រឿង​ញៀនដែល​ក្រុមគ្រួសា​រនីមួយៗត្រូវអប់​រំណែនាំសមាជិកគ្រួសា​ររបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន​ និងសូម​ចូលរួមគោរពអនុវត្តឱ្យបាន ទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសបងប្អូន​ដែលប្រើ​ប្រាស់ផ្លូវ។

ដោយឡែកបញ្ហាគ្រោះអគ្គិភ័យ​ដោយ​សាររដូវនះ​ជារដូវប្រាំងហួតហែង​ ដូច្នេះសូម​មេត្តាប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះគ្រោះអគ្គិភ័យដែលអាច​កើតឡើងតាមលំនៅដ្ឋាន​ទាំងភ្លើ​ងជើងក្រាន​ ភ្លើងទៀនធូប​ ចរន្តអគ្គិស​នីឬភ្លើងព្រៃដែល​អាចឆាបឆេះរាលដា​លដល់លំនៅដ្ឋាន ហើយពិសេ​សជាងនេះ​អំពាវនាវដ​ល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមប​ង្ការ​ទប់ស្កាត់និងការពារខ្លួនពីបញ្ហាជម្ងឺឆ្លងCOVID-19 សូមប្រជា​ពលរដ្ឋអនុវត្តឱ្យបានតាម​ការណែនាំរបស់ក្រសួងសុខាភិ​បាល​ ការធ្វើ​អនាម័យជា​ប់ជាប្រចាំ។

អំណោយដែលត្រូវផ្តល់ជូននាពេ​លនេះមួយ​គ្រួសារៗទទួលបាន៖អង្ករចំនួន ២៥គីឡូ​ក្រាម -មីចំនួ​ន០១កេសតូច -ត្រីខកំប៉ុងចំនួន​០១​យួរ -ទឹកត្រីចំនួន០១យួរ -ទឹកសីអីវចំនួន០​១​យួរ -អំបិលអ​នាម័យចំ​នួន​០១គីឡូក្រាម -ស្កសរចំនួន​០១គីឡូ​ក្រាម -ប្រេងឆាចំ​នួន០១ដបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ