ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែអំណាចប្រមូលផ្ដុំ បក្សពួកនិយម ធ្វើអោយប្រព័ន្ធច្បាប់គ្មានតម្លាភាព គ្មានអព្យាក្រិដ្ឋ សច្ចៈធម៌ និងយុត្តិធម៌ នៅខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជីដូនជរាទុរគតជន រស់នៅម្នាក់ឯង ឈ្មោះ ទុយ តិច អាយុ៧៥ឆ្នាំ រស់នៅភូមិ គីឡូម៉ែតលេខ០៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ ដែលលោកយាយ ត្រូវបានឈ្មោះ ងួន ហ៊ាង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិបាលល័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រំលោភយក។លោកយាយ ទុយ តិច បានលើកឡើងថា គាត់បានប្ដឹងបុគ្គលខាងលើ អស់រយៈពេល ២០ឆ្នាំមកហើយ គឺចាប់ពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់តុលាកាកំពូល គាត់បានឈ្នះក្ដី នៅសាលាកំពូល និងសាលក្រមចូលជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០០៦ រហូតមកដល់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រូបគាត់នៅតែមិនទទួលបានភាពយុត្តិធម៌ ពីអ្នកច្បាប់នៅខេត្តបន្ទាយមានជ័យ។ ពោល គឺបុគ្គលឈ្មោះ ងួន ហ៊ាង នៅតែរំលោភបំពាន នៅលើដីកម្មសិទ្ធិរបស់គាត់ និងរំលោភលើសាលក្រមរបស់តុលាកាកំពូល លេខ៣៦៨ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ និងសាលក្រមចូលស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធ្វើអោយរូបគាត់ បាត់បង់នូវសិទ្ធិរស់នៅ និងសិទ្ធិរស់រាន នៅលើដីកម្មសិទ្ធិរបស់ខ្លួន ដែលមានទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ ស្ថិតនៅភូមិគីឡូម៉ែត្រ០៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកយាយម្ចាស់ដី បានបន្តថា មានអ្នកធំជាច្រើននាក់ នៅពីក្រោយធ្វើជាខ្នងបង្អែក អោយបុគ្គលដែលរំលោភយកដីរបស់គាត់ ពោលគឺ មានបុគ្គលជាមន្រ្ដីមួយចំនួនតូច ចាប់ពីស្រុក ខេត្ត និងមានលោកផ្កាយពីរ នៅក្រសួងការពារជាតិម្នាក់នៅពីក្រោយខ្នង ទើបសាលដីកាសាលាកំពូលគ្មានប្រសិទ្ធិភាព និងមានចេតនាលេបយកដីរបស់គាត់ទាំងមូល។ជុំវិញករណីខាងលើ ក្រុមការងារយើង មិនបានស្វែងរកសុំការបំភ្លឺ ពីសមីពាក់ព័ន្ធនៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។ បើការចុះផ្សាយ មិនពិតត្រង់ណានោះ យើងខ្ញុំ នឹងរងចាំធ្វើការបកស្រាយបំភ្លឺជូនវិញ តាមរយៈទូរស័ព្ទលេខ 071 3 999 997 , 093 600 793 ៕ ដោយ ៖ គេហទំព័រ ស្រទាប់យុវវ័យ
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ