នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ២០២៤
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ