ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ប្រជាពលរដ្ឋ ៧៩គ្រួសារ នៅស្រុកអន្លង់វែង ទទូចដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍រឿងវិវាទដីធ្លី ជាមួយនិងយោធាផ្កាយ ២ លោក ទេស សំអាត និងលោក សាត ធៀប
Wed,20 November 2024 (Time 09:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 244នាក់)

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ៧៩គ្រួសារ រស់នៅភូមិអូរចាប់ត្រី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូម ទទូចអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដល់ពួកគាត់ផង ខណៈដីសង់លំនៅឋាន និងដីស្រែចំការរបស់ពួកគាត់ សរុប ៣០៦.២៥៥ហិកតា ដែលពួកគាត់ បានរុករានព្រៃកាន់កាប់ រស់នៅ និងអាស្រ័យផល អស់រយៈពេល ១៤ឆ្នាំមកហើយនោះ កំពុងតែប្រឈមនូវបញ្ហា វិវាទដីធ្លី ជាមួយនិងយោធាផ្កាយពីរ ឈ្មោះ ទេស សំអាត និងលោក សាត ធៀប។

ប្រជាពលរដ្ឋ បានអោយដឹងថា នៅពេលដែលពួកគាត់ បានដាក់ពាក្យស្នើសុំចុះវាស់វែង ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ត្រូវបានមន្ត្រីជំនាញការិយាល័យភូមិបាលស្រុកអន្លង់វែង ប្រាប់ថា ដីរបស់បងប្អូនរស់នៅសព្វថ្ងៃទាំងអស់ នៅលើផ្ទៃដី ៣០៦ .២៥៥ហិកតា មានការចុះបញ្ជីបទបញ្ជា ០១ អស់បាត់ទៅហើយ ទើបពួកគាត់ភ្ញាក់ខ្លួន និងដឹងថា ដីរបស់ពួកគាត់រស់នៅ មានបញ្ហា។

ប្រជាពលរដ្ឋចំនួន ៤គ្រួសារ នៅក្នុងចំណោម ៧៩គ្រួសារ បានលើកឡើងថា កំពុងតែជាប់ពាក់ព័ន្ធនិងលោកយោធាផ្កាយពីរ ទេស សំអាត ។
 
ចំពោះករណីនេះដែរ លោក ងួន ធារិទិ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានអោយដឹងតាមសំណេតេឡេក្រាមថា រឿងហ្នឹង ប្រជាពលរដ្ឋមកស្នើសុំអោយអាជ្ញាធរ ជួយវាស់វែងជាលក្ខណៈប្រព័ន្ច ក្រោយមកលោកបានអោយជំនាញភូមិបាលស្រុក ចុះវាស់វែងតាមការស្នើសុំ ប៉ុន្តែទៅដល់កន្លែងលំនៅឋាន ប្រជាពលរដ្ឋយើងផ្ទៀងផ្ទាត់ចំណុចយាមកាម គឺមានប្លង់តាមរយៈបទបញ្ជា០១ ហើយចំណុចហ្នឹង ពាក់ព័ន្ធចំណាត់ការតុលាការ ដើមបណ្តឹងដីមួយចំនួនមានលោក សាត ធៀប និងមួយចំនួនទៀត លោក ទេស សំអាត ដូចនេះ ស្រុកគ្មានសិទ្ធិក្នុងការដោះស្រាយ ស្ថិតនៅក្នងនីតិវិធីតុលាការ។ ចំណែកលោកផ្កាយពីយោធា ទេស សំអាត តាមរយៈទូរស័ព្ទ លោកបានសុំជួបផ្ទាល់ ទើបបានបកស្រាយបានច្បាស់លាស់ និងបានពិនិត្យមើលឯកសារផង លោកបន្តថា ព្រោះរឿងនេះ មិនអាចលេងសើចបានទេ ជារឿងកិត្តិយស ហើយសាច់រឿងនេះ មានប្រវត្តិវែងឆ្ងាយណាស់ ដែលត្រូវរ៉ាយរ៉ាប់ប្រាប់អោយអស់សេចក្ដី ដើម្បីអោយដឹងពីប្រភពនៃរឿងពិត លោកមិនអាចធ្វើលំៗបានទេ។ ហើយយើងខ្ញុំ ក៏បានរងចាំធ្វើបទសម្ភាសន៍ផ្ទាល់ អស់រយៈជាច្រើនថ្ងៃមកហើយ ពីព្រោះគាត់ប្រាប់ថា ជាប់ធ្វើរបាយការណ៍ជូនអង្គភាពនៅក្រុងភ្នំពេញ ស្រាប់តែនៅថ្ងៃទីទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកផ្កាយពីរ ទេសសំអាត បានផ្ញើរសារតាមប្រព័ន្ធវ៉ាតស្អាប់ មកអង្គភាពយើង ដោយមូលបង្កាច់មកអ្នកសារព័ត៌មានយើងថា នេះជាឈុតឆាកការរៀបចំរបស់អ្នកសារព័ត៌មានយើងច្បាស់ណាស់ ប្អូនត្រូវតែមានការទទួលខុសត្រូវចំពោះផ្លូវច្បាប់ ប្អូនចូលភ្លាម កើតមានគ្រប់រឿង។ ទាំងដែលប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងមេភូមិអូចាប់ត្រី បានធ្វើលិខិតពឹងពាក់ផ្ដិតមេដៃស្នើមកអង្គភាពយើងខ្ញុំ ដើម្បីចុះយកព័ត៌មានដល់លំនៅឋានរបស់ពួកគាត់ ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ:។ ទោះអង្គភាពយើងទទូចសូមអោយលោកផ្កាយពីរយោធា ទេស សំអាត បកស្រាយបំភ្លឺតាមរយៈទូរស័ព្ទយ៉ាងណា ក៏លោកនៅតែមិនព្រមបកស្រាយ ដោយព្យាយាមចង់ជួបផ្ទាល់រហូត ៕ ដោយ ៖ គេហទំព័រ ស្រទាប់យុវវ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ