ខេត្តឧត្តរមានជ័យ ៖ ក្រោយពីមានការអនុញ្ញាតច្បាប់សាងសង់អាគាស្នាក់នៅ និងបន្ទប់ជួល និងមានសកម្មភាពជីកគាស់កកាយដី និងព្រៃនៅលើខ្នងភ្នំដងរែក នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទើបដឹងថា ដីព្រៃភ្នំរបស់រដ្ឋនៅតាមបណ្ដោយជួរភ្នំដងរែក រាប់ពាន់ហិកតា បានរលាយក្រោមដៃបុគ្គលមានអំណាចមួយក្ដាប់តូចអស់ទៅហើយ និងសុទ្ធតែមានចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធរួចរាល់អស់ទៀតផង។ ទាំងនេះ មិនមែនរាស្រ្ដធម្មតា អាចធ្វើបានទេ។ សូមប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវផងទាន ដើម្បីធានាបាននូវធនធានធម្មជាតិ និងសម្បត្តិជាតិ នៅស្ថិតស្ថេរ គង់វង្ស។ជាក់ស្ដែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគ្រឿងចក្រ និងរថយន្ដជាច្រើនគ្រឿង បាននឹងកំពុងជីកគាស់កកាយដឹកជញ្ជូនដីព្រៃ និងកាយភ្នំយ៉ាងគគ្រឹកគគ្រេង នៅលើខ្នងភ្នំដងរែក ក្នុងភូមិជើងភ្នំ។បើយោងទៅតាមពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់លោក បេ គីមហេង និងលោកស្រី សុខ លីឆេង (ប្ដី.ប្រពន្ធ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតអោយសាងសង់អាគារស្នាក់នៅ និងសំរាប់ជួល ចំនួន ១០អាគារ កម្ពស់អតិបរិមា ១៩,១៦ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទីមួយ និងជាន់ទីបី ដំបូលប្រក់សង្ក័សី មានផ្ទៃក្រឡាសំណង់សរុប ៥៤.១៦២,៨០ម៉ែត្រការ៉េ មានសន្ទស្សន៍ប្រើប្រាស់ដី ០,១៦ នៅលើដីឡូត៍ទំហំ ១៧៤.១៧៥,០០ម៉ែត្រការ៉េ មានវិញ្ញាបណ្ណបត្រសម្គល់ម្ចាស់អចលនវត្ថុ ២២០១០៤០៥ -០០៥៥ និងលេខ-០០៥៦ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ របស់ឈ្មោះលោក បេ គីមហេង និងប្រពន្ធ ឈ្មោះ សុខ លីឆេង។ជុំវិញករណីខាងលើ លោក ងួន ធារិទ្ធិ អភិបាល នៃគណៈ អភិបាលស្រុកអន្លង់វែង បានអោយដឹងថា ដីគេមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ហើយបានស្នើសុំខេត្ដធ្វើការសម្អាតដី ៕ ដោយ ៖ គេហទំពរ័ស្រទាប់យុវវ័យ (ប៉ែន នួន)
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ