បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវរសេនីទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងបញ្ជាផ្ទាល់ប៉ោយប៉ែត ដឹកនាំកងកម្លាំង ចុះធ្វើការបង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ចេញយុទ្ធនាកាដូចភ្លៀងរលឹមរបង្ក្រាបឃាត់ខ្លួនបានប្រមាណ ៣០នាក់ និងកាំបិតដំបងវត្ថុតាង មួយចំនួនរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត។លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយប្រមុខរាជរដ្ឋាភិបាកម្ពុជា ដាក់វិធានការលុបបំបាត់ក្មេងទំនើងអោយអស់ដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ធ្វើអោយភូមិ/ឃុំគ្មានសុវត្ថិភាព ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចេញល្បាត និងដាក់ចល័តត្រួតពិនិត្យ និងឃាត់ពេលធ្វើសកម្មភាពដែលឃាត់ជាបន្តបន្ទាប់មុននិងអំឡុងយុទ្ធនាការបានប្រមាណជាង ៣០នាក់ និងវត្ថុតាងមានកាំបិតដំបងមួយចំនួន។លោកបានបញ្ជាក់ថា ចំពោះក្មេងទំនើងលាយឡំដោយចាស់ទំនើងមួយចំនួនតូច ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែលបង្ក្រាបឃាត់ជាបន្តបន្ទាប់នៅក្រុងប៉ោយប៉ែតនៅមុន និងអំឡុងយុទ្ធនាការបោះសំអាតក្មេងទំនើងបានប្រមាណ ៣០នាក់ និងវត្ថុតាងមានកាំបិតដំបងទីប ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់។លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បានបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ នៅក្រុងប៉ោយប៉ែត និងនៅបន្តធ្វើដូចភ្លៀងរលឹម ដើម្បីបោះសំអាត និងលុបបំបាត់ក្មេងទំនើងអោយអស់ មិនអោយកើតមាន ដើម្បីសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្មានការភ័យខ្លាច ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ