ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ល្បែងស៊ីសងមាន់ជល់ កើតមាននៅក្រុងប៉ោយប៉ែត គណៈបញ្ជាការឯកភាពក្រុង កំពុងផ្គើនទៅនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព
Wed,10 July 2024 (Time 11:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 247នាក់)

ខេត្តបន្ទាយមានជ័យ÷ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត លោក គាត ហ៊ុល លោកវ:សេនីយ៍ទោ ព្រំ ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក៏ដូចជាលោកវរសេនីយ៍ ឯក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កំពុងតែផ្គើនទៅនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ខណ:នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បណ្ដែតបណ្ដោយអោយមានល្បែងស៊ីមាន់ជល់ កំពុងតែប្រព្រឹត្តទៅយ៉ាងរលូននៅកណ្ដាលក្រុងប៉ោយប៉ែត រាប់ខែឆ្នាំ គ្មានការបង្ក្រាបទាល់តែសោះ។ សង្ស័យតែដេកលក់អស់ហើយមើលទៅ ភាពអសកម្ម អសមត្ថភាព ឬដោយសារតែមានអ្វីបាំងភ្នែក ទើបអស់លោកមើលមិនឃើញ។

ល្បែងស៊ីសងមាន់ជល់ ដែលប្រមូលផ្ដុំដោយក្រុមញៀនល្បែង ពពាក់ពពូនគ្នារាប់រយនាក់ជារៀងរាល់ថ្ងៃ មួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងតែប្រព្រឹត្តទៅដោយរលូន ដោយគ្មានអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនោះឡើយ ឃើញតែហ្វូងក្រុមញៀនល្បែង លេងយ៉ាងអនាធិបតេយ្យ។

ក្រោយឃើញហេតុការណ៍ល្បែងស៊ីសងមាន់ជល់យ៉ាងអនាធិបតេយ្យប្រព្រឹត្ដទៅយ៉ាងរលូនរាប់ខែឆ្នាំនៅកណ្ដាលក្រុងប៉ោយប៉ែតបែបនេះ ទើបដឹងថា លោក គាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ ព្រំ ពិសិដ្ឋ អធិការនគរបាលក្រុង និងលោកវរសេនីយ៍ឯក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ផ្គើនទៅនិងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមិនគោរពទៅតាមច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះឡើយ។ ផ្ទុយទៅវិញ បែជាទុកអោយល្បែងស៊ីសងមាន់ជល់ ប្រព្រឹត្តទៅយ៉ាងរលូន មិនដឹងថាអាជ្ញាធរ និងស្ថាប័ន កងកម្លាំងគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អសកម្ម ឬក៏អសមត្ថភាព ឬក៏ពាក់ព័ន្ធនិងផលប្រយោជន៍នោះទេ បានជាសុខចិត្តផ្គើនទៅនិងបទបញ្ជាដ៏ក្ដៅគគុករបស់ប្រុមុខដឹកនាំ សង្ស័យអាជ្ញាធរក្រុងប៉ោយប៉ែត និងកងកំលាំងគណ:បញ្ជាការឯកភាព ទាំងប៉ូលិស ប៉េអឹម លែងចង់បម្រើការងារហើយមើលទៅ សូមសម្ដេច ជួយមើលពួកគាត់ផង៕
ដោយ ៖ គេហទំព័រស្រទាប់យុវវ័យ( ប៉ែន នួន )

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ