ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
បទល្មើសកាត់អា និងដឹកជញ្ជូនឈើ កើតមានជាហូរហែ នៅក្នុងតំបន់បរិស្ថាន គ្រប់គ្រងរបស់លោក ហេង តឹកឡាយ ផ្គើនទៅនិងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ជួយមើលផងទាន
Wed,17 July 2024 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 304នាក់)

ខេត្តព្រះវិហារ ៖ ក្រោយពីល្បីមានការកាត់អាឈើប្រណិតធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ នៅក្នុងតំបន់បរិស្ថាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ មានសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញ ឆ្លងកាត់ខាងមុខស្នាក់ការបរិស្ថានយ៉ាងរំភើយ ល្បីថា ជាមន្ត្រីកងរាជអាវុធហត្ថនៅស្រុករវៀង មិនខ្វល់អំពីបទបញ្ជ៏ដ៍ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត សោះឡើយ។

បទល្មើសកាត់អា និងដឹកជញ្ជូនឈើ នៅតែបន្តកើតមានជាហូរហែអត់ស្រាកស្រាន្ត នៅក្នុងតំបន់ការពារបរិស្ថាន គ្រប់គ្រងដោយលោក ហេង តឹកឡាយ ប្រធានតំបន់ការពារបរិស្ថាន ភូមិភ្ញាក់រលឹក ឃុំធ្មា ឃុំជាយសែន  ខេត្តព្រះវិហារ។

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ មានសេចក្ដីរាយការណ៍មកថា ដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំ ប្រភេទឈើប្រណិត កំពុងរងការកាត់បំផ្លាញអាជ្រៀក និងដឹកជញ្ជូនចេញយ៉ាងរលូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានសេចក្ដីរាយការណ៍ថា មានរថយន្ដមួយបាំងកន្លះ ដឹកឈើពេញប្រៀប របស់ឈ្មួញម្នាក់ជាមន្រ្តីកងរាជអាវុធហត្ថនៅស្រុករវៀងម្នាក់ ដឹកឈើ និងរថយន្ដមួយបាំងកន្លះ ឆ្លងកាត់ខាងមុខស្នាក់ការបរិស្ថាន គ្រប់គ្រងរបស់លោក ហេង តឹកឡាយ  បានដោយរលូន ដោយមិនមានការរំខានដល់មន្រ្តីបរិស្ថាន ឬលោក ហេង តឹកឡាយ ប្រធានស្នាក់ការ នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នោះឡើយ។

ប្រជាពលរដ្ឋ បានមានការងឿងឆ្ងល់ថា នៅក្នុងតំបន់ដែនបរិស្ថាន ដែលមានការយាមល្បាតតឹងរ៉ឹង ពីសំណាក់មន្រ្តីបរិស្ថាន ដែលដឹកនាំគ្រប់គ្រងដោយលោក ហេង តឹកឡាយ បែជាមានការកាត់អាដើមឈើប្រណិតប្រភេទឈើសក្រំធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ ហើយដឹកចេញទៅបានយ៉ាងរលូនទៅវិញ។

នេះឬជាមន្ត្រីដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីហ៊ុន ម៉ាណែត ជឿទុកចិត្ដ ដែលបានផ្ដល់ប្របៀរវត្ដន៍សមរម្យនោះ បើមិនរលាយព្រៃឈើអស់ទេ ទើបចំឡែក។ រហូតមកដល់ពេលនេះ មិនដឹងថា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹងដែរឬទេ? បើមន្រ្តីថ្នាក់ក្រោមអសកម្មអសមត្ថភាព ក្នុងការការពារ គួរតែរកអ្នកផ្សេងមកជំនួសវិញ ជៀសវាងអោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមហាជន អស់ជំនឿទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅពេលបទល្មើសឈើ កើតមានកាន់តែខ្លាំងឡើង នៅតំបន់ស្រុកជាយសែន ខេត្ដព្រះវិហារ។


ជាក់ស្ដែង ដើមឈើសក្រំធំៗជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានប្រទះឃើញ ទើបតែកាត់អាថ្មីៗ នៅក្នុងព្រៃមួយកន្លែងក្នុងតំបន់បរិស្ថាន ស្ថិតនៅក្នុងភូមិភ្ញាក់រលឹក និងដឹកជញ្ជូនឆ្លងកាត់ស្នាក់ការបរិស្ថានទាំងថ្ងៃ យ៉ាងរំភើយនៅស្រុកជាយសែន ខេត្តព្រះវិហារ។ ទោះជាប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាចាត់វិធានការក្ដៅគគុកយ៉ាងណាក៏ដោយ ក៏ព្រៃឈើនៅក្នុងតំបន់បរិស្ថាន គ្រប់គ្រងដោយលោក ហេង តឹកឡាយ នៅតែបន្តកើតមានបទល្មើសកាត់អា ដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិប្បតេយ្យដដែល។ នេះបញ្ជាក់អំពីភាពកំសោយ និងអសមត្ថភាព ក្នុងការដឹកនាំការពារ និងគ្រប់គ្រងមើលថែព្រៃឈើរបស់លោក ហេង តឹកឡាយ ។ បើរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានការស្ពឹកស្រពុនផងដែរនោះ វាសនាព្រៃឈើនៅក្នុងតំបន់បរិស្ថានខេត្ដព្រះវិហារ អាចនឹងក្លាយទៅជាវាលរហោដ្ឋាន។

ជុំវិញករណីខាងលើ ក្រុមការងារយើង មិនអាចស្វែងរកការបំភ្លឺពីសាមីពាក់ព័ន្ធបាននៅឡើយទេ នៅពេលនេះ ក្រុមការងារយើង រងចាំបំភ្លឺគ្រប់ពេលវេលារាល់ម៉ោងធ្វើការ ប្រសិនបើសាមីពាក់ពន្ធ័កើតទុក្ខមិនសុខចិត្ដ៕ដោយ ៖ គេហទំព័រស្រទាប់យុវវ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ