ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
សូមគោរពជូនសម្ដេចធិបតី ជ្រាបជាព័ត៌មាន រឿងលោក ឈឿង ផល្លៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដឧត្ដរមានជ័យ កំពុងរត់ការតែងតាំងកូនរបស់ខ្លួន ពីមន្រ្តីប្រលោះទៅជាអនុប្រធានមន្ទីរ
Fri,19 July 2024 (Time 01:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 667នាក់)

ខេត្តឧត្តរមានជ័យ ÷ សូមគោរពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ទានជ្រាបជាព័ត៌មាន រឿងលោក ឈឿង ផល្លៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ កំពុងតែផ្ទុះរឿងរត់ការតែងតាំងកូនរបស់ខ្លួន ប្រលោះពីមន្រ្តីនៃមន្ទីសាធារណ:ការ និងដឹកជញ្ជូន ទៅជាអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ដឧត្ដរមានជ័យ បានធ្វើអោយមហាជន ក៏ដូចជាមន្រ្ដីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន សម្ដែងការហួសចិត្ដ ដែលសម័យដឹកនាំដោយសម្ដេចធិបតី នៅតែអាចប្រើខ្នងប្រើខ្សែ ដើម្បីរត់ការប្រលោះតួនាទីមុខតំណែងបានទៀត ធ្វើអោយមហាជន បានរិះគន់ដល់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល។

ក្រោយពីបែកធ្លាយរឿងលោក ឈឿង ផល្លៀង រត់ការតែងតាំងកូនរបស់ខ្លួនពីមន្រ្តី លោតផ្លោះរំលងប្រធានការិយាល័យ ទៅជាអនុប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យបាន ក៏មានផ្ទុះការរិះគន់ពីមន្រ្តីនៃមន្ទីរសាធារណការខេត្តឧត្តរមានជ័យ និងមហាជនជាខ្លាំង ចំពោះការរត់ការស្នើរសុំអន្តរាគមន៍ឲ្យកូនរបស់ខ្លួនឡើងប្រលោះតំណែង។

តាមប្រភពព័ត៌មានច្បាស់ការមួយពីមន្រ្តីក្នុងអង្គភាពមួយនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កំពុងផ្ទុះការរិះគន់ខ្លាំងៗ ចំពោះលោក ឈឿង ផល្លាង ដែលមានតួនាទីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងបានធ្វើការការរត់ការយ៉ាងស្វាតស្វែង ដើម្បីស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ឲ្យកូនរបស់ខ្លួន ដែលមានឈ្មោះ ណារ៉ា វិទូកល្យាណ មានតួនាទីជាមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។

ថ្ងៃចូលបម្រើការងារនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ មានរយៈពេល ៦ឆ្នាំ ក្របខ័ណ្ឌ ក.២.៣. ត្រៀមឡើងជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ នៅពេលខាងមុខនេះ ខណៈលោកប្រធានមន្ទីររូបនេះ ត្រៀមនឹងចូលនិវត្តន៍នៅពេលខាងមុខបន្តិចទៀតនោះ។

តាមប្រភពព័ត៌មានពីមន្រ្តីក្នុងអង្គភាពនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងទៀតថា បច្ចប្បន្ននេះ មានមន្រ្តីមួយចំនួន ដែលមានឈ្មោះបម្រើការងារក្នុងមន្ទីរស៉ីប្រាក់ខែរដ្ឋ ប៉ុន្តែមិនដែលឃើញមានមុខ ឬក៏មានវត្តមានមកបម្រើការងារនោះទេ។ បញ្ហាទាំងអស់នេះហើយ ធ្វើឲ្យផ្ទុះការរិះគន់ខ្លាំងពីមន្រ្តីក្នុងអង្គភាពជាមួយគ្នា ដែលមកបំពេញការងាររាល់ថ្ងៃ មានការរិះគន់មិនសប្បាយចិត្តពាក់ព័ន្ធនិងបញ្ហានេះ ដោយសារតែមន្រ្តីជាខ្សែ និងសាច់ញាតិរបស់ថ្នាក់ដឹកនាំមន្ទីរ ទើបបញ្ហានេះ ពុំមានមន្រ្តីណា ហ៊ានបញ្ចេញយោបល់មតិអ្វីនោះឡើយ បានត្រឹមតែ ការគ្រាំចិត្តតែប៉ុណ្តោះ។

ជាក់ស្តែង ករណីលោកប្រធានមន្ទីរ បានរត់ការស្នើរសុំអន្តរាគមន៍តែងតាំងកូនប្រុសរបស់ខ្លួន មកជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យដើម្បីត្រៀមខ្លួនឡើងជាប្រធានមន្ទីរនៅពេលខាងមុខខណៈឪពុករបស់ខ្លួន បានចូលនិវត្តន៍នោះ បញ្ហានេះ ធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជាច្រើននាក់ ដែលខំបម្រើបការងាររាប់ឆ្នាំក្នុងអង្គភាពមួយនេះ មានការរិះគន់ មិនពេញចិត្ត មិនសប្បាយចិត្ត ចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យនោះទេ ដោយលោកប្រើឥទ្ធិពលលុយ និងបក្សពួកនិយមនោះ។

ជាមន្រ្តីប្រលោះពីប្រធានការិយាល័យ ទៅជាអនុប្រធានមន្ទីរ ពិតជាមិនធម្មតាទេ បើមិននិយមបក្សពួកតាមខ្សែ អាងខ្នង ក៏ទៅមិនរួចដែរ ធ្វើអោយមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ស្រឡាំងកាំង ហើយមហាជន ក៏មានការងឿងឆ្ងល់ជាខ្លាំងផងដែរ សម័យដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅមានមន្ត្រីរត់តាមខ្សែឡើងធ្វើធំបានទៀត តើអោយមន្ត្រីអត់ខ្សែ អត់ខ្នង គិតយ៉ាងណា សូមសម្ដេចពិចារណាផងទាន ជាកិត្តិយសមុខមាត់ថ្នាក់ដឹកនាំនិងប្រទេសជាតិ?។

ជុំវិញរណីខាងលើ ក្រុមការងារយើង មិនអាចស្វែងរកសុំការបំភ្លឺពីសាមីពាក់ព័ន្ធបានទេ បើភាគីណាមួយកើតទុកមិនសុខចិត្ត អាចស្នើសុំធ្វើការបកស្រាយបំភ្លឺវិញបាន រៀងរាល់ម៉ោងធ្វើការ ៕ ដោយ ប៉ែន នួន ( គេហទំព័រ ស្រទាប់យុវវ័យ )

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ