ក្នុងវេទិកាសាធារណៈរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅស្រុកបន្ទាយអំពិល ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ឧត្តរមានជ័យ ឯកឧត្តមមានប្រសាសន៍ សង្កត់ធ្ងន់ទៅអំពីការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិល ក៏ដូចជាក្នុងខេត្តឧត្តរមានជ័យទាំងមូល ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តម មានកិត្តិយសចូលរួមជាមួយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ហើយអ្វីដែលឯកឧត្តម ចាប់អារម្មណ៍ខ្លាំង គឺនៅស្រុកបន្ទាយអំពិលតែម្តង គឺទំហំនៃការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋ មានចំនួន ២១% ទូទាំងខេត្ត ដូច្នេះឯកឧត្តម ក៏បានដាក់ចេញនូវវិធានការចំពោះមុខក្នុងក្របខ័ណ្ឌខេត្ត សូមគ្រប់ស្ថាប័នផ្តល់ឥណទានទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង និងសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីនៃការស្នើសុំឥណទាន ជាងនេះទៅទៀត ឯកឧត្តមបន្តថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើត ឡើងក្នុងករណីគ្មានផែនការច្បាស់លាស់ផងដរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ