ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
មហាជន ក៏ដូចអ្នកសារព័ត៌មាន កំពុងតែរងចាំមើលឡើងផ្សារភ្នែក ចំពោះចំណាត់ការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅលើលោក សាក់ សារាំង មេប៉េអឹមខេត្ដក្រចេះ
Fri,26 July 2024 (Time 04:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

ខេត្តក្រចេះ ÷ មហាជនជាច្រើន កំពុងរង់ចាំមើលឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ មានចំណាត់ការយ៉ាងណា ទៅលើ លោកឧត្ដមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ?។

ហាក់ដូចជាមានភាពស្ងប់ស្ងាត់ ក្រោយពីមានការបែកធ្លាយបង្ហោះតាមបណ្ដាញសង្គម ក៏ដូចជាការផ្សព្វផ្សាយតាមសារព័ត៌មាន និងចែកចាយព័ត៌មាន ផ្អើលទូរទាំងប្រទេស និងផ្អើលជិតមួយពិភពលោកទៅហើយ រឿងលោក សាក់ សារាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្ដក្រចេះ បាន យកប្រាក់ចំនួនប្រាំពីររយដុល្លារ (700$) ពីរថយន្ដដឹកឈើរើផ្ទះចាស់ ជាថ្នូរនិងការមិនរុះរើឆែកឆេរថយន្ដដឹកឈើនោះ។

កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់រថយន្ដដឹកឈើដែលរុះរើផ្ទះចាស់ បានទម្លាយព័ត៌មាន ពាក់ពន្ធ័និងការទាប្រាក់របស់ របស់លោក សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ចំនួន 700$ តាមគណៈនេយ្យធនាគារ ABA ពីម្ចាស់ឈើទៅឲ្យលោក សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថប្រចាំនៅខេត្តក្រចេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។

បើការរាយការណ៍ពីសំណាក់ម្ចាស់រថយន្ដ ដែលដឹកគ្រឿងឈើផ្ទះចាស់ បានអោយដឹងថា មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ រួមនិងកំលាំងជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់ស្ទាក់រថយន្ដ ដើម្បីឆែកឆេ និងឃាត់រថយន្ដទុករយៈពេលមួយយប់ ទោះជាម្ចាស់រថយន្ដ បានយកឯកសារលិខិតស្នាមអនុញាត ដើម្បីអោយស្ថានប័នមានសមត្ថកិច្ចត្រួតពិនិត្យ តែមន្ត្រីទាំងអស់ខាងលើ មិនមើលលិខិតអនុញ្ញាតនោះទេ ដឹងតែឃាត់រថយន្ដទុក និងទាប្រាក់ជាថ្នូរក្នុងការដោះលែងចំនួនប្រាំពាន់ដុល្លា (5000$) លុះដល់ម្ចាស់ឈើ បានពឹងពាក់ទៅសាច់ញាតិរបស់គាត់ ដែលជាមន្រ្តីបម្រើការងារនៅខេត្ដក្រចេះ ដើម្បីអោយជួយអន្តរាគមន៍ ទើបមានការយោគយល់ពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធខេត្ដក្រចេះ សល់ត្រឹមតែប្រាំពីររយដុល្លារ (700$)។

រហូតមកដល់ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ពុំទាន់ឃើញមានពន្លឺរកយុត្តិធម៌ណាមួយដល់ជនរងគ្រោះនោះឡើយ ហើយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏មិនឃើញមានចេញសេចក្ដីបំភ្លឺណាមួយនោះឡើយ។

មហាជន និងអ្នកសារព័ត៌មានជាច្រើន កំពុងតែទន្ទឹងរងចាំមើលថា តើនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានចំណាត់ការយ៉ាងទៅលើ លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេប៉េអឹមខេត្តក្រចេះរូបនេះ។

ជុំវិញករណីខាងលើ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារយើង បានទូរស័ព្ទសួរនាំទៅលោក អេង ហ៊ី អ្នកពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបញ្ជាក់ថា មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវលើបញ្ហានេះ ៕ ដោយប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ