ខេត្តព្រះវិហារ ៖ មានសេចក្ដីរាយការណ៍នៅថ្ងៃទី07 ខែកក្កដា ឆ្នាំ2024 មកថា ដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំ ប្រភេទឈើប្រណិត កំពុងរងការកាត់បំផ្លាញអាជ្រៀក និងដឹកជញ្ជូនចេញយ៉ាងរលូន នៅក្នុង តំបន់បរិស្ថាន គ្រប់គ្រងដោយលោក ហេង តឹកឡាយ ប្រធានស្នាក់ការបរិស្ថាន នៅចំណុចភូមិភ្ញាក់រលឹក ឃុំ ធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ប្រជាពលរដ្ឋ បានលើកជាចម្ងល់ថា នៅក្នុងតំបន់ដែនបរិស្ថាន ដែលមានការយាមល្បាតតឹងរ៉ឹង ពីសំណាក់មន្រ្តីបរិស្ថាន ដែលដឹកនាំគ្រប់គ្រងដោយលោក ហេង តឹកឡាយ បែជាមានការកាត់អាដើមឈើប្រណិតប្រភេទឈើសុក្រំធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ ហើយដឹកចេញទៅបានយ៉ាងរលូនទៅវិញ?។ជាក់ស្ដែង ដើមឈើសក្រំធំៗជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានប្រទះឃើញ ទើបតែកាត់អាថ្មីៗ នៅក្នុងព្រៃមួយកន្លែងក្នុងតំបន់បរិស្ថាន ស្ថិតនៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជាយដែន ខេត្តព្រះវិហារ។ ទោះជាប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាចាត់វិធានការក្ដៅគគុកយ៉ាងណាក៏ដោយ ក៏ព្រៃឈើនៅក្នុងតំបន់បរិស្ថាន គ្រប់គ្រងដោយលោក តឹក ហេងឡាយ នៅតែបន្តកើតមានបទល្មើសកាត់អា ធ្វើអាជីវកម្មយ៉ាងអនាធិប្បតេយ្យដដែល ដោយបញ្ជាក់អំពីភាពកំសោយនិងអសមត្ថភាព ក្នុងការដឹកការពារ និងគ្រប់គ្រងមើលថែព្រៃឈើរបស់លោក តឹក ហេងឡាយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ