ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
សង្គមជាតិរំពឹងលើច្បាប់ បើច្បាប់គ្មានលំនិង អោយរាស្ត្ររំពឹងទៅលើអ្វីទៀត  រាជរដ្ឋាភិបាលកម្ពុជាចេញ សជណ ចំនួន ០២លើក គ្មានប្រសិទ្ធិភាពទេ លើករណីនិរាករណ៍ អនុញ្ញាតអោយដោះដូរចំណតរថយន្ដក្រុងប៉ោយប៉ែត របស់ក្រុមហ៊ុនឈឿន ចាន់ថន អាហរ័ណនីហរ័ណ
Sat,10 August 2024 (Time 12:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 278នាក់)

ខេត្ដបន្ទាយមានជ័យ ៖ សូម្បីតែ សជណ ចេញដោយប្រមុខ រាជរដ្ឋាភិបាល ម្ដងហើយម្ដងទៀត រហូតដល់ចំនួន ២លើក ទៅលើករណីនិរាករណ៍ ការដោះដូរ ចំណតរថយន្តថ្មីផ្សារអគ្គ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងដែលមានចំណារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលផង ក៏នៅតែមិនមានប្រសិទ្ធភាព មិនដឹងថាបុគ្គលមានអំណាចប៉ុន្មានរូបនោះទេ នៅពីក្រោយខ្នងករណីនេះ។

ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល រំពឹងទៅលើច្បាប់ បើច្បាប់គ្មានលំនិង គ្មានប្រសិទ្ធភាពផងនោះ តើអោយពលរដ្ឋសង្ឃឹមលើអ្វីទៀត? មិនដឹងថា ក្រុមហ៊ុនឈឿនចាន់ថន អាហរ័ណនីហរ័ណ មានអំណាចធំប៉ុណ្ណានោះទេ សូម្បីតែ សជណ ចំណារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំនួន ២លើក នៅតែគ្មានប្រសិទ្ធភាពផងនោះ។

សព្វថ្ងៃនេះ កំពុងល្បីថា មានអភិបាលរងខេត្ដបន្ទាយមានជ័យ មួយរូប និងអ្នកមានអំណាចធំម្នាក់ទៀតនៅក្បែព្រះឥន ជាខ្នងបង្អែក ទើបធ្វើអោយ សជណ របស់រាជរដ្ឋាភិបាល និរាករណ៍លើការវិនិយោគ ចំណតរថយន្ត ក្រុងប៉ោយប៉ែត គ្មានប្រសិទ្ធភាព។

អភិបាលខេត្ដបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនបានអនុវត្ដទៅតាម សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានចំណាររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះទេ។ ផ្ទុយទៅវិញ ដីចំណតរថយន្តថ្មីផ្សារអគ្គ និងដីចំណតរថយន្ដធំបេនចាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាដីសាធារណៈរបស់រដ្ឋ ត្រូវបានប្រែក្លាយទៅជាដីកម្មសិទ្ធិឯកជនគ្មានសល់ និងមានអាគារខុនដូរ កំពុងតែមមាញឹកក្នុងការសាងសង់ពាសពេញទីធ្លាចំណតរថយន្ដទាំងពីរកន្លែងអស់ទៅហើយ ទោះជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញ សជណ និរាករណ៍ លើពាក្យស្នើសុំអោយមានការដោះដូរចំណតរថយន្ដចំនួន ពីរលើកក៏ដោយ ក៏ក្រុមហ៊ុនឈឿនចាន់ថន អហរ័ណនីហរ័ណ មិនខ្វល់នោះដែរ។

សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ ៣៩៤ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ និង សជណ ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ដោយមានចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លើលិខិតលេខ ៩១៨១ សហវ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ករណីនិរាករណ៍ ការអនុញ្ញាតអោយដោះដូរទីតាំងចំណតរថយន្ត ក្រុងសេរីសោភ័ណ និងទីតាំងចំណតរថយន្ដថ្មីផ្សារអគ្គ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងនិរាករណ៍គោលការអនុញ្ញាត អោយវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ដតូច ចំណតរថយន្ដដឹកភ្ញៀវធុនធំ និងរថយន្ដដឹកទំនិញធុនធំ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ។

ចំណាររបស់សម្ដេចទាំងទ្វេ ទាំងពីរលើក ពុំមានប្រសិទ្ធភាពទេ។ បច្ចុប្បន្នទីតាំងចំណតរថយន្ដថ្មីផ្សារអគ្គ និងចំណតរថយន្ដធំបេនចាន របស់រដ្ឋ បានប្រែក្លាយទៅជាកម្មសិទ្ធិឯកជន និងអាគារខុនដូរ ពេញអស់ទៅហើយ ដោយល្បីថា មួយចំណែកធំ ជាកម្មសិទ្ធិរបស់អ្នកមានអំណាចធំនៅក្បែព្រះឥន និងអ្នកមានអំណាចនៅខេត្ដបន្ទាយមានជ័យជាខ្នងបង្អែកផងដែរ។

ជុំវិញករណីខាងលើ ក្រុមការងារយើងមិនទាន់បានស្វែងរកសការបំភ្លឺពីសាមីពាក់ពន្ធ័ណាមួយនៅឡើយនោះទេ បើភាគីណាមួយ កើតទុក្ខមិនសុខចិត្ត អាចស្នើសុំមកអង្គភាពយើងខ្ញុំ ដើម្បីធ្វើការបកស្រាយបំភ្លឺជូនវិញរៀងរាល់ម៉ោងធ្វើការ៕ដោយ ប៉ែន នួន (គេហទំព័រស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ