ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
រាស្រ្ដធម្មតាមិនអាចធ្វើបានទេ ប៉ុន្តែមេប៉េអឹមស្រុកអន្លង់វែង អាចធ្វើបាន ដោយចាក់ដីលុបបឹងរមណីយផ្ទះតាម៉ុក សង់លំនៅដ្ឋានធ្វើជាកម្មសិទ្ធិ បានដោយរលូន
Sun,11 August 2024 (Time 01:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 318នាក់)

ខេត្តឧត្តរមានជ័យ ៖ សូមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យមើលអំណាចដ៏មហិមា របស់លោកវរសេនីយ៍ឯក តឹក សារឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដោយបានចាក់ដីលុបបឹងរមណីយដ្ឋានផ្ទះតាម៉ុក សាងសង់លំនៅដ្ឋាន ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលប្រជាពលរដ្ឋទូទៅនៅស្រុកអន្លង់វែង មិនអាចធ្វើបានដូចនោះឡើយ។ លោក តឹក សារឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចាក់ដីសាងសង់លំនៅដ្ឋាន ធ្វើជាកម្មសិទ្ធិរបស់ខ្លួនមួយកន្លែងនេះ ស្ថិតនៅចំណុចមាត់បឹង ក្នុងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រាស្ត្រធម្មតា មិនអាចធ្វើបាន តែលោកវរសេនីយ៍ឯក តឹក សារឿន អាចធ្វើបានដោយអំណាចជាមេប៉េអឹមស្រុក ទាំងដែលអាជ្ញាធរស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង មន្ទីរពាក់ព័ន្ធ មាន មន្ទីរធនធានទឹក មន្ទីរទេសចរណ៍ មន្ទីររៀបចំដែនដី មិនមានសមត្ថភាពរារាំងសកម្មភាពចាក់ដីលុបបឹង រមណីយដ្ឋានផ្ទះតាម៉ុកបានដែរ ទាំងដឹងហើយ លឺហើយថា ទីតាំងចាក់ដីលុបបឹង សង់ផ្ទះ របស់លោក តឹក សារឿន ស្ថិតនៅក្នុងអនុក្រិត្យផ្ទៃបឹងក៏ដោយ។

ទោះជាផ្ទៃបឹងរមណីយដ្ឋានផ្ទះតាម៉ុក ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យកចិត្ដទុកដាក់ថែរក្សាការពារ តែផ្ទុយទៅវិញ ផ្ទៃបឹង រងការចាក់លុបជាបន្តបន្ទាប់ ពីសំណាក់អ្នកមានអំណាចបុណ្យសក្ដិ លុយកាក់រំលោភបំពានជាហូរហែ ផ្ទុយពីគោលគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ថែរក្សា និងការពារក្នុងប្រវត្តិសាស្ត្រ។

ជុំវិញករណីខាងលើ លោក ចេត ជានា ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានអោយដឹងថា ពិតជាមានការចាក់ដីរំលោភក្នុងអនុក្រិត្យលើផ្ទៃបឹងរមណីយដ្ឋានផ្ទះតាម៉ុកពិតប្រាកដមែន ដោយមិនមានមន្ទីរជំនាញចូលរួមសហការ លោកក៏មិនដឹងថាម៉េចនោះដែរ បើមានការរំលោភគ្រប់តែគ្នា។ លោកបន្តថា លោក តឹក សារឿន ធ្លាប់បានធ្វើកិច្ចសន្យា អោយរុះរើរួចរាល់ផងដែរ តែមិនដឹងយ៉ាងម៉េច បានជានៅតែបន្តសាងសង់។ ក្រុមមការងារយើង មិនទាន់ស្វែងរកការបំភ្លឺពីសាមីពាក់ព័ន្ធបន្ថែមនៅឡើយនោះទេ បើសាមីពាក់ព័ន្ធមួយណា កើតទុកមិនសុខចិត្ត អាចស្នើសុំធ្វើការបកស្រាយបំភ្លឺឡើងវិញបាននៅរៀងរាល់ម៉ោងធ្វើការ ៕ ដោយ ប៉ែន នួន(គេហទំព័រស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ