ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
រោងចក្រផលិតបារីគ្មានច្បាប់អនុញ្ញាតមួយកន្លែង នៅក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋរស់នៅក្នុងតំបន់ សូមឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល ជួយមើលផងទាន
Sun,18 August 2024 (Time 02:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ មានសេចក្តីរាយការណ៍មកថា មានរោងចក្រផលិតបារីគ្មានច្បាប់អនុញ្ញាតមួយកន្លែង ផលិតបារីគេចពន្ធ ស្ថិតនៅភូមិក្រង់ស្វាយ ឃីស្វាយអំពែរ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ពលរដ្ឋរស់នៅជុំវិញក្នុងតំបន់រោងចក្រផលិតបារីគេចពន្ធខាងលើ កំពុងតែត្អូញត្អែ ពីផលប៉ះពាល់ នៃការជះក្លិនស្អុយឈួលចេញពីរោងចក្រ ពិបាកក្នុងការរស់នៅ ក៏ដូចជារកស៊ីទទួលទានផ្សេងៗ គ្រប់ដង្ហើមចេញចូល ពោពេញទៅដោយក្លិនថ្មស្អុយឈួល ជាពិសេសលើស្រ្តីមានផ្ទៃពោះ។

សេចក្តីរាយការណ៍ បានអោយដឹងបន្ថែមទៀតថា រោងចក្រខាងលើ បានដំណើរការដោយគ្មានច្បាប់អនុញ្ញាត និងផលិតបារីគេចពន្ធជាច្រើនឆ្នាំមកហើយ នៅក្នុងទឹកដី ភូមិក្រង់ស្វាយ ឃុំស្វាយអំពែ ស្រុកមុខកំពូល ខេត្ដកណ្ដាល ទាំងដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្ដ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រក្សាភាពស្ងប់ស្ងាត់ ធ្វើគធ្វើថ្លង់ មើលមិនឃើញ អំពីក្រុមហ៊ុនសហគ្រាសល្មើសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពពលរដ្ឋ និងធ្វើអោយបាត់បង់នូវសន្ដិសុខ ស្ថេរភាពសង្គម និងបាត់បង់ចំណូលថវិការជាតិធ្ងន់ធ្ងរ បង្កើនភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋាន។

ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ភ្នាក់ងារអ្នកយកព័ត៌មានយើង រាយការណ៍មកថា រោងចក្រផលិតបារីដោយគ្មានច្បាប់អនុញ្ញាត ដែលមានទីតាំងជាប់គ្នាជាមួយនឹងរោងចក្រផលិតកាបូប នៅក្នុងផ្ទៃដីជិតពីរហិចតា ដែលស្ថិតនៅក្នុងភូមិក្រង់ស្វាយ ឃុំស្វាយអំពែ ស្រុកមុខកំពូល ខេត្តកណ្ដាល និងឃើញមានកម្ទេចកំទី កាកសំណល់ និងកញ្ចប់បុរីជាច្រើន នៅជាប់ក្នុងរបងរោងចក្រ។ ប្រជាពលរដ្ឋ បានអះអាងបន្តទៀតថា ពេលដែលរោងចក្រផលិតបារីដូចខុសច្បាប់នេះមានការលាយថ្នាំម្ដងៗ គឺមានក្លិនស្អុយ និងជះក្លិនពេញទាំងភូមិ ធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងខ្លាំង។

រឿងដែលចម្លែក និងគួរឲ្យហួសចិត្តនោះគឺ ពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរនៅក្នុងមូលដ្ឋាន និងលោកមេភូមិ ដើម្បីឲ្យជួយធ្វើការអន្តរាគមន៍រកដំណោះស្រាយ អំពីផលប៉ះពាល់ជាច្រើនលើកច្រើនសារ  ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ មិនដឹងថា រោងចក្រមួយនេះ មានខ្នងបង្អែកអ្នកធំណាម្នាក់នោះឡើយ ទើបដំណើរការទៅយ៉ាងរលូនដោយគ្មានច្បាប់អនុញ្ញាត និងចេញដោយមិនមានការបង់ពន្ធជូនរដ្ឋ។

អង្គភាពសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ កំពុងទទួលរងនូវផលប៉ះពាល់ សង្ឃឹមយ៉ាងមុតមាំ លើថ្នាក់ដឹកនាំលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល នឹងពិចារណាលើបញ្ហានេះ ដើម្បីសម្រួលដល់ជីវាភាពក្នុងការរស់រានរបស់ពលរដ្ឋ និងកាត់បន្ថយភាពអនាធិប្បតេយ្យក្នុងសង្គម។

លោក កើត ឌី ដែលជាមេភូមិ ក៏ធ្លាប់ចុះទៅដល់រោងចក្រផលិតបារី និងទៅជួបជាមួយជនជាតិចិន ដើម្បីអប់រំណែនាំ និងឲ្យជួយកែសម្រួលកែទម្រង់ ដើម្បីកុំឲ្យមានក្លិនស្អុយ ធ្វើអោយប៉ះពាល់ដល់ពលរដ្ឋនៅក្នុងភូមិ ប៉ុន្តែនៅតែមានក្លិនស្អុយជារៀងរាល់ថ្ងៃ ក្នុងនាមលោកជាមេភូមិ លោកក៏មិនដឹងធ្វើយ៉ាងណាទៀតនោះដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ