ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ធ្លាប់តែជាបុគ្គលមានមុខមានមាត់ ល្បីឈ្មោះ ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយរូប នៅក្នុងខេត្ដសៀមរាប លោក អៀ ប៊ុន និងប្រពន្ធ ឈ្មោះ កែវ ស៊ីវន្ថា បច្ចុប្បន្ននេះ កំពុងល្បីថា ជំពាក់បំណុលគេវន្ដ័ក ប្រឈមមុខច្បាប់ ម្ចាស់បំណុលប្ដឹងផ្ដល់ទៅតុលាការ
Thu,22 August 2024 (Time 09:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 238នាក់)

សៀមរាប ៖ ម្ចាស់បំណុលមួយរូប បានដាក់ពាក្យប្ដឹងទៅអាយ្យការអមសាលាដំបូងខេត្ដសៀមរាប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ទៅលើបុគ្គលឈ្មោះ អៀ ប៊ុន ភេទប្រុសអាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ កែវ ស៊ីវន្ថា មានទីលំនៅបច្ចុប្បន្នភូមិអន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងទៅតាមពាក្យបណ្ដឹង គោរពចូលមកឯកឧត្ដមសាលាដំបូងខេត្ដសៀមរាប សាលក្រម ដែលទាមទារដោយដើមចោទ គឺ៖

១.បង្គាប់អោយសហចុងចម្លើយ ឈ្មោះ អៀ ប៊ុន និងឈ្មោះ កែវ ស៊ីវន្ថា រួមគ្នាសងប្រាក់ដើម ៖
- ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិក) កម្ចីលើកទី១
- ចំនួន ៥០,០០០$ (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) កម្ចីលើកទី២
- ចំនួន ៣៥០,០០០$ (សាមសិបប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) កម្ចីលើកទី៣ ។

២.បង្គាប់អោយសហចុងចម្លើយ ឈ្មោះ អៀ ប៊ុន និងឈ្មោះ កែវ ស៊ីវន្ថា រួមគ្នាបង់ការប្រាក់ ចំនួន ៥ភាគរយក្នុងមួយខែលើប្រាក់ដើមលើចំណុច ១ ខាងលើ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទូទាត់សងបំណុលគ្រប់ចំនួន ។ ការប្រាក់ចំនួន ៥ភាគរយក្នុងមួយខែ លើប្រាក់ដើមត្រង់ចំណុច ២ ខាងលើ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទូទាត់បំណុលគ្រប់ចំនួន។ និងការប្រាក់ចំនួន ៣ភាគរយក្នុងមួយខែ លើប្រាក់ដើមត្រង់ចំណុច ៣ ខាងលើ គិតចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទូទាត់សងបំណុល់គ្រប់ចំនួន។

៣.បង្គាប់អោយសហចុងចម្លើយ ឈ្មោះ អៀ ប៊ុន និងឈ្មោះ កែវ ស៊ីវន្ថា រួមគ្នាសងជំងឺចិត្ត និងការខាតបង់នានាពីការប្ដឹងផ្ដល់នេះ ចំនួន ១០០.០០០$ (ដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិក)។

៤.បង្គាប់អោយចុងចម្លើយឈ្មោះ អៀ ប៊ុន និងឈ្មោះ កែវ ស៊ីវន្ថា រួមគ្នាសងប្រាក់ពន្ធលើពាក្យបណ្ដឹង និងប្រាក់ប្រដាប់ក្ដី។

៥.សុំអោយតុលាការ ប្រកាសសាលក្រមមានអនុភាពអនុវត្ដជាបណ្ដោះអាសន្ន យោងតាមមាត្រា៧៥ មាត្រា៧៦ និងមាត្រា១៩៦ នៃក្រមនិតិវិធីរដ្ឋប្បវេណីនៃព្រះរាជជាណាចក្រកម្ពុជា។

បើតាមការលើកឡើងរបស់ដើមបណ្ដឹង បានបញ្ជាក់ថា ឈ្មោះអៀ ប៊ុន និងប្រពន្ធឈ្មោះ កែវ ស៊ីវន្ថា ជាប់បំណុលខ្លួនខ្ទង់លានដុល្លាហើយ បើគិតរាប់ទាំងការប្រាក់ រហូតមកទាល់និងបច្ចប្បន្ននេះ។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក អៀ ប៊ុន បានអោយដឹងថា រឿងនេះ កំពុងតែដំណើរការនៅតុលាការហើយ បើចង់ដឹងច្បាស់ សួរទៅតុលាការទៅ។ បើភាគីមួយណា កើតទុក្ខមិនសុខចិត្ត អាចស្នើសុំមកអង្គភាពយើង ធ្វើការបកស្រាយបំភ្លឺឡើងវិញ បានរៀងរាល់ម៉ោងធ្វើការ ៕ ដោយ ប៉ែន នួន (គេហទំព័រស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ