ខេត្តឧត្តរមានជ័យ ៖ យោងតាមពាក្យបណ្តឹងជនរងគ្រោះជាសិស្ស នាងខ្ញុំឈ្មោះ រ៉ង ម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស រៀននៅសាលាអនុវិទ្យាល័យ រំចេក មានទីលំនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់។កម្មវត្ថុ ៖ សុំប្ដឹងអាខោនហ្វេសបុក និងតិកតុកឈ្មោះជាអក្សរ ឡាតាំង Shor Phear ដែលមានរូបភាពតាំងលើប្រូហ្វាល់ ឈុតរៀបអាពាហ៍ពិពាហ៍ និងរូបភាពសកម្មភាពឡាយលក់ខោអាវ តាមអាខោនផេក ហ្វេសប៊ុក តិកតុកឈ្មោះខាងលើ នាងខ្ញុំសុំប្ដឹងលើមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ពីបទរំលោភលើទំនុកចិត្តនិងបទឆបោក ។តបតាមកម្មវត្ថុខាងលើ នាងខ្ញុំបានកម្មង់ទិញខោអាវឈុតសំលៀកបំពាក់ទៅវត្ដ ចំនួនមួយកំប្លេ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយវេរប្រាក់ចេញពីអាខោនធនាគារអេស៊ីលីដា ឈ្មោះ Sun Chanthy ចំនួន ៧២០០០រៀល (ប្រាំពីរម៉ឺនពីរពាន់រៀល) ចូលទៅលេខ ០៩៦ ២១២៣៦៣២ ធនាគារទទួលផល True Money Cambodia លេខយោង ៤២៣៤២៥៤០៤៩៩ កាលបរិច្ឆេទ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៧.:៤៤នាទីល្ងាច។ ក្រោយពីនាងខ្ញុំ បានកម្មង់ទិញឈុតសំលៀកបំពាក់ទៅវត្ដមួយឈុត តំលៃ ៧២០០០រៀល និងផ្ទេរប្រាក់រួចរាល់ អោយទៅអាខោនផេក ហ្វេសប៊ុក តិកតុក ដែលមានឈ្មោះជាអក្សរឡាតាំង Shor phear ដែលមានតាំងរូបភាពទាំងអស់ខាងលើ ក៏ប្លុកអាខោនហ្វេសបុករបស់នាងខ្ញុំឈ្មោះ រ៉ង ម៉ារីណា ដែលបានកុម្មង់ទិញ និងវេរប្រាក់រួចរាល់ចោលបាត់ ដោយនាងខ្ញុំមិនអស់ចិត្ដ ក៏បានខ្ចីអាខោនហ្វេសបុកមិត្តភក្តិ ឆាតទៅសួរនាំបន្ថែមទៀត អាខោនហ្វេសបុកតិកតុកខាងលើ ក៏បានប្លុកចោលម្ដងទៀត។ ទើបនាងខ្ញុំ កើតទុកមិនសុខចិត្ដ ក៏បានដាក់ប្ដឹងទៅក្រសួងមហាផ្ទៃ គោរពជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈអាខោនហ្វេសបុកនាងខ្ញុំ រ៉ង ម៉ារីណា ដោយនាងខ្ញុំជាសិស្សមិនបានទៅដាក់ពាក្យប្ដឹងដោយផ្ទាល់ សូមឯកឧត្តមយោគយល់ និងអព្យាស្រ័យដោយក្ដីអនុគ្រោះផង ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រសួងមហាផ្ទៃ ដែលមានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា នឹងផ្ដល់យុត្តិធម៌ជូននាងខ្ញុំបាន ដើម្បីរួមចំណែកលុបបំបាត់ជនឆបោក តាមរយៈអាជីវកម្មអនឡាញផ្សេងបន្ដទៀត។នាងសូមសំណូមពរដល់ឯកឧត្ដម ដាក់ការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការផ្លូវ ពីបទរំលោភលើទំនុកចិត្ដ និងបទឆបោក ទៅលើជនឆបោក ផងទាន ដើម្បីជៀសវាងកុំអោយមានប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ទៀត។ អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។សូមឯកឧត្តម ទទួលបាននូវពុទ្ធពរ បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ