ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៥ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ បានបន្តល្បាត និងប្រចាំការត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗ យ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។កងកម្លាំងទាំងអស់ បានល្បាត និងប្រចាំការតាមគោលដៅ ២៤ម៉ោង លើ ២៤ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គម ក្នុងរូបភាពណាមួយនោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ