ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
លោក តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខណៈសមត្ថកិច្ចជំនាញធ្វើមិនដឹង
Mon,26 August 2024 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 189នាក់)

ខេត្តមណ្ឌលគីរី ៖ បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗ គឺលោក តែ គឹមសាន នៅឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្ត និងស្ថាប័នជំនាញ ធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះ ដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំ និងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ហើយ រួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោក តែ គឹមសាន ជាការពិតក្នុងកម្រិតណាមួយនោះទេ?។

វាហាក់ដូចជាត្រឹមត្រូវ និងសមស្របដែរ ចំពោះសម្ដីលោក តែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញ គ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាសនោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឬសគល់ឈ្មួញ តែ គឹមសាន នេះឡើយ។ មានន័យថា អស់លោកមន្ត្រីមានសមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី ចាត់ទុកលោក តែ គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសា។ ហេតុដូច្នេះហើយ បានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗ ធ្លាប់ជាប់ខ្នោះកន្លងមក នៅតែបន្តធ្វើសកម្មភាពបំពានច្បាប់ដោយមិនញញើត។

សព្វថ្ងៃនេះ ឈ្មួញ តែ គឹមសាន ប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួច ទើបបំផ្ទុះជាក្រោយ មើលទៅហាក់ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះ គឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះ បើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈពេល១ថ្ងៃ គឺក្រុមលោក តែ គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល។ សកម្មភាពធ្វើរ៉ែរបស់ក្រុមលោក តែ គឹមសាន តើលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មិនដឹងទេឬ? ឬដូចលោក តែ គឹមសាន ដើរទះដើមទ្រូងស្រែកពេញខេត្តថា ខ្លួនបានចាយលុយរួចរាល់គ្រប់ស្ថាប័នអស់ហើយ រួមទាំងតុលាការផង ទើបអាចធ្វើសកម្មភាពបែបឆក់ឱកាសនេះបាន? បើនិយាយថា ចៅហ្វាយខេត្តមិនដឹងដូចជាមិនទំនង ព្រោះចៅហ្វាយខេត្ត ត្រូវដឹងគ្រប់រឿង ។

តើត្រូវរំពឹងអ្វីទៀត បើថ្នាក់ដឹកនាំខេត្តមួយទាំងមូល ត្រូវឈ្មួញទិញបានហើយនោះ? បើស្ថាប័នជំនាញ និងថ្នាក់ដឹកនាំខេត្ត មិនត្រូវបានឈ្មួញ តែ គឹមសាន្ត ទិញទេ គួរចាត់វិធានការតាមផ្លូវច្បាប់តុលាការអូសក ឈ្មួញមុខដដែលៗនេះ យកមកផ្ដន្ទាទោស ទើបត្រឹមត្រូវ។ មិនមែនទុកឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាព ហើយអាជ្ញាធរស្ថាប័នជំនាញ ជួយបិទបាំងទង្វើបំពានច្បាប់ប្រទេសបែបនេះទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតំបន់នោះ រំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធន ធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យឈ្មួញមុខដដែលៗនេះ ធ្វើអ្វីស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះតទៅទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ