ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង តើអាចគេចផុតពីរការចាប់ខ្លួនដែរឬទេ ខណ:សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គប់ឱ្យចាប់ខ្លួន?
Mon,26 August 2024 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

ខេត្តសៀមរាប ៖ លំនៅដ្ឋានរបស់លោកជំទាវឧកញ៉ា លី អ៊ុំអេង ត្រូវបានសមត្ថកិច្ចចទៅដល់ព្រោងព្រាត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅអាសយដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។


សេចក្តីរាយការណ៍ បានបញ្ជាក់ថា កងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស កាលពីថ្ងៃទី១៩ ខែសីហា ​ឆ្នាំ២០២៤ កន្លង​ទៅនេះ​ បានសហការជាមួយកម្លាំងអាវុធហត្ថ​ខេត្ត​សៀម​រាប បានឡោមព័ទ្ធផ្ទះរបស់ជំទាវ លី អ៊ុំអេង​ ដើម្បីធ្វើ​ការចាប់ខ្លួន ទៅតាមអំណាចដីកា​ របស់តុលាការខេត្តសៀមរាប។

ដីកាបង្គាប់អោយចាប់ខ្លួនលេខ ៣៣៤ចខស/ឌ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤​ ដែលចុះហត្ថលេខាដោយលោក ហេង លៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប​ បង្ហាញថា ៖
-បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
-បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
-បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ព្រ.ស/ឧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងមតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទ ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​១៩៧២ ជនជាតិខ្មែរ  មានអាសយដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប (គេចខ្លួន) ត្រូវបានដាក់ក្រោមការពិនិត្យពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។

យល់ឃើញថា ៖
- ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
- យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្ដីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើប​សួរឱ្យបានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ​ ឈ្មោះ លី អ៊ុំអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

ហេតុដូច្នេះសម្រេច ៖
១. បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ (មានអត្តសញ្ញាណខាងលើ) ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។
២.បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិន​បើ​ស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ។

ប៉ុន្តែការឡោមពទ្ធ័ជាច្រើនម៉ោងនាថ្ងៃទី១៩ ខែសីហា ២០២៤នោះ នៅមិនទាន់ចាប់​ខ្លួននៅឡើយទេ​ ដោយកម្លាំងអាវុធហត្ថខាងលើ នាំគ្នាឡើងឡានចាកចេញ ដោយមិនមាននរណាដឹងពីមូល​ហេតុ​ ដោយបានបន្សល់ទុកភាពងឿងឆ្ងល់។
ទោះជាបែបនេះ គេនៅតែរងចាំមើលពីវាសនារបស់ជំទាវបណ្ឌិត លី អ៊ុំអេង​ ថាតើអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា? តើសំណាង មានសម្រាប់ជំទាវរូបនេះប៉ុន្មានដងទៀត បើដីកាចាប់ខ្លួន​នៅតែអន្ទោលតាមប្រាណ មិនអាចរលត់បានផងនោះ?។

អង្គភាពសារព័ត៌មានយើង រងចាំធ្វើការបកស្រាយបំភ្លឺពីសាមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ៕ ដោយ ប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ