ត្តបន្ទាយមានជ័យ ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ដបន្ទាយមានជ័យ កំពុងតែរងនូវការរិះគន់ពីសំណាក់មហាជន ក្រុងប៉ោយ រឿងប្រើប្រាស់ សាងសង់សំណង់រឹង នៅលើដីចំណីផ្លូវសាធារណៈ នៅខាងមុខផ្ទះរបស់ខ្លួន នៅក្នុងភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានសេចក្តីរាយការណ៍មកថា លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ កំពុងតែធ្វើជាគំរូមិនល្អ ដល់ពលរដ្ឋទូទៅរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូល ដោយលោកកំពុងតែយកអំណាចខ្លួនជាអភិបាលរងខេត្ដបន្ទាយមានជ័យ បំពានលើច្បាប់ បានសាងសង់សំណង់ តសំយ៉ាបរំលោភយកយកដីចំណីផ្លូវសាធារណៈនៅមុខផ្ទះរបស់លោក ស្ថិតនៅភូមិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។លោក ង៉ោ ម៉េងជ្រួន មានតួនាទីជាអភិបាលរងខេត្ដបន្ទាយមានជ័យ កំពុងតែរំលោភលើសារាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុងប៉ោយប៉ែត បានចេញ សារាចរាចរណ៍ណែនាំ និងលិខិតជូនដំណឹង លេខ០៦៦/២៣សជណ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងការកាត់សំយ៉ាប ដែលប្រជាពលរដ្ឋបានសាងសង់ និងលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។ផ្ទុយទៅវិញ លោក ង៉ោ ម៉េងជ្រួន ដែលជាអ្នកច្បាប់ កំពុងតែមកអង្គុយលើច្បាប់ទៅវិញ មិនដឹងថា លោក គាត់ ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត មានសមត្ថភាព ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅលើដីចំណីផ្លូវ រុះរើកាត់សំយ៉ាបនៅខាងមុខផ្ទះលោក ង៉ោ ម៉េងជ្រួន បានដែរឬទេ?។បើយោងតាមរូបភាព ដែលមហាជន បានរាយការណ៍មក ដោយគេឃើញ សកម្មភាពកំពុងសាងសង់សំណង់តសំយ៉ាបផ្សាបណ្តុះជាគ្រោងដែក និងរៀបឥត មានលក្ខណៈដូចជាប្រភេទតូបលក់ដូរមកលើចំណីផ្លូវទាំងស្រុង នៅមុខផ្ទះរបស់លោក ង៉ោ ម៉េងជ្រួន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។តាមការលើកឡើងពីមហាជនដែលធ្វើដំណើរឆ្លងកាត់មុខផ្ទះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយបានឃើញពីសកម្មភាពសាងសង់នេះ គេបានលើកឡើងថា លោក ង៉ោ ម៉េងជ្រួន សាងសង់តូប ដើម្បីជួលឱ្យអាជីវករលក់ដូរ ដែលជាគំរូមិនល្អដល់ពលរដ្ឋ បើលោក ង៉ោ ម៉េងជ្រួន ធ្វើសំយ៉ាបរំលោភលើចំណីផ្លូវបាន ពលរដ្ឋទូទៅ ក៏ធ្វើតាមដូចលោក ង៉ោ ម៉េងជ្រួន ផងដែរ។ជុំវិញករណីខាងលើ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានអោយដឹងថា លោកបានអោយកំលាំងក្រុមការងារសង្កាត់ ចុះទៅវាស់វែង និងដកឃ្លាចំនួនបីម៉ែត្រពីចិញ្ចើម។ ចំណែក លោក ង៉ោ ម៉េងជ្រួន បានអោយដឹងថា លោកកែលម្អ ដងផ្លូវសាធារណៈ ដែលកន្លែងមានប្រជាពលរដ្ឋសាងសង់សំណង់អនាធិបតេយ្យ គ្មានរបៀបរៀបរយ ទើបលោករៀបចំធ្វើសំណង់កែលម្អសោភ័ណភាព អោយមានសណ្ដាប់ធ្នាប់ល្អ ទៅតាមសំណូមពររបស់ពលរដ្ឋលក់ដូរនៅទីនោះ កន្លងមកតែងតែមានកាកសំណល់រឹង ចោលពាសវាលពាសកាល ធ្វើអោយប៉ះពាល់ដល់សោភ័ណភាព និងមានក្មេងទំនើងរញ៉េរញ៉ៃ។ លោកបានបញ្ជាក់បន្ថែមថា ដីផ្លូវមានចំនួន ២០ម៉ែត្រ និងមានការសាងសង់ផ្លូវចំនួនប្រាំបួនម៉ែត្រ ( 9ម៉ែត្រ ) និងមិនមានការពង្រីកតទៅទៀតនោះទេ ហើយលោកបានដកកំលាយពីចិញ្ចើមផ្លូវចំនួនពីម៉ែត្រកន្លះ ទុកសំរាប់រៀបការ៉ូឡា សម្រាប់អោយពលរដ្ឋធ្វើដំណើរដោយថ្មើជើង៕ ដោយ ប៉ែន នួន
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ