ខេត្តស្វាយរៀង ៖ ស្រ្ដីម្នាក់រស់នៅខេត្ដស្វាយរៀង បានដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ករណីលួច និងទទួលផលចោរកម្ម ប្ដឹងទៅសាលាដំបូងខេត្ដស្វាយរៀង ផ្អិបសំណុំរឿងទុកអត់ចាត់ការ រួចប្ដឹងសាទុកទៅសាលាឧទ្ធរណ៍ ក៏ផ្អិបសំណុំរឿងទុក អត់ចាត់ការទៀត ចោរលួចរបស់ ក៏រួចខ្លួន អ្នកទទួលបញ្ចាំ ក៏រួចខ្លួន តើប្រព័ន្ធតុលាការ ធ្វើចឹងត្រឹមត្រូវ និងយុត្តិធម៌ដែរឬទេ តើអោយរាស្រ្តរត់ទៅរកច្បាប់ដល់កន្លែងណាទៀត? សូមឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយបកស្រាយផងទាន។កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ជនរងគ្រោះឈ្មោះ កែប ផល្លា ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានមកដាក់ពាក្យស្នើសុំអន្តរាគមន៍ មកក្រសួងយុត្តិធម៌ គោរពជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែនៅមិនទាន់ដឹងថា ក្រសួងយុត្តិធម៌ អាចរកដំណោះស្រាយ និងជួយផ្ដល់យុត្តិធម៌ជូនដល់ស្ត្រីងគ្រោះ បានដែរឬទេ?។ពាក្យសុំអន្តរាគមន៍របស់ស្រ្ដីរងគ្រោះខាងលើ សូមគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទានជ្រាប ! កម្មវត្ថុ ៖ នាងខ្ញុំបានដាក់ពាក្យប្ដឹងឈ្មោះ មុំ ស្រីពេជ្រ ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរចងការប្រាក់ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ពីបទទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ និងឈ្មោះ ឆុង ប៊ុនថៃ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ពីបទលួច។ នាងខ្ញុំ បានដាក់ពាក្យបណ្ដឹងគោរពចូលអាយ្យការអមសាលាដំបូងខេត្ដស្វាយរៀង លេខ៤២៣០ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តែត្រូវបានសាលាដំបូងខេត្ដស្វាយរៀង ជូនដំណឹងតម្កល់រឿងទុកអត់ចាត់ការ នាងខ្ញុំក៏បានប្ដឹងសាទុក ទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក៏បានចេញលិខិតជូនដំណឹង តម្កល់រឿងទុកអត់ចាត់ការលេខ ១៧៦អយគ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៃសំនុំរឿងព្រហ្មទណ្ឌលេខ ៣៨៣ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្ដស្វាយរៀង ពីបទទទួលផលចោរកម្ម។តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ មេត្តាជ្រាបអំពីដំណើរឿងដូចខាងក្រោម ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ មុំ ស្រីពេជ្រ ភេទស្រី បានទទួលរបស់បញ្ចាំពីឈ្មោះ ឆុង ប៊ុនថៃ ភេទស្រី អាយុ២២ឆ្នាំ ដែលមានអាស័យដ្ឋាននៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងមានសាក្សីដឹងលឺផ្ដិតមេដៃលើលិខិតបញ្ចាំឈ្មោះ ទូច ស្រីណុច ភេទស្រីអាយុ២២ឆ្នាំ អាស័យដ្ឋានភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ របស់បញ្ចាំប្រភេទវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុសន្លឹកផែនទីលេខ ៦១៣១ ១១១៤២ លេខក្បាលដី ១១៥ ទំហំ ៥៥២០ម៉ែត្រការេ ប្រភេទដីកសិកម្មដាក់បញ្ចាំក្នុងតំលៃ ១០០០ដុល្លារ (មួយពាន់ដុល្លារ) ដោយយកការប្រាក់ ១៥០ដុល្លារ ក្នុងមួយខែ ដែលឈ្មោះ ឆុង ប៊ុនថៃ បានលួចរបស់នាងខ្ញុំទៅដាក់បញ្ចាំ។អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយរកយុត្តិធម៌ ជូននាងខ្ញុំផងទាន។រឿងក្តីខាងលើ ក្រោយពីមានការប្ដឹងទៅតុលាការខេត្ដស្វាយរៀង និងប្ដឹងទៅសាលាឧទ្ធរណ៍ ចំណាយពេលអស់រយពេលជិតពីរឆ្នាំហើយ មិនទទួលបានភាពយុត្តិធម៌នោះទេ បែជាពលរដ្ឋទទួលបានភាពសោកសៅពីតុលាការមកវិញតែប៉ុណ្ណោះ។ តើអោយពលរដ្ឋ រត់រកប្រព័ន្ធច្បាប់នៅទីណា ដែលអាចផ្ដល់យុត្តិធម៌ជូនពួកគាត់បាន សូមឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយប្រាប់ដល់ពលរដ្ឋផង? ៕ ដោយ ប៉ែន នួន
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ