ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ៖ មាត្រា១ : ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។មាត្រា២ : ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ