ខេត្តឧត្តរមានជ័យ ៖ នៅម៉ោង២៤ និង៣០នាទី ថ្ងៃទី២២ ខែមករាឆ្នាំ ២០២៥ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការ អូស្មាច់ បានប្រើកំលាំង ០៩នាក់ ម៉ូតូ ០៤គ្រឿង វិទ្យុទាក់ទង ០២គ្រឿង អាវុធ ០២ដើម ដឹកនាំរួមដោយលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងជាមេបញ្ជាការ ស្នាក់ការសន្តិសុខ អូស្មាច់បានឃាត់ខ្លួនក្មេងទំនើងផឹកស៊ីបង្កជម្លោះចំនួន ០៥នាក់ ដកហូតទូរសព្ទចំនួន ០៥គ្រឿង និងកាំបិតតាំងចំនួន ០២ នៅចំណុចហាងផឹកស៊ីយីហោ OK ICE ផ្សាថ្មអូរស្មាច់ ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនបង្ករដែលជាជនសង្ស័យទីមួយ÷១/ឈ្មោះ ម៉េង ហុង ភេទប្រុសអាយុ ២០ឆ្នាំមុខរបរកម្មករសំណង់២/ឈ្មោះលឹម សុខហ៊ុយភេទប្រុសអាយុ ២៩ឆ្នាំមុខរបរកម្មករសំណង់៣/ឈ្មោះប្រុស ពេទ្យភេទប្រុសអាយុ២៣ ឆ្នាំមុខរបរកម្មករសំណង់៤/ឈ្មោះគៀត បូរ៉ា ភេទប្រុសអាយុ ៤០ឆ្នាំមុខរបរកម្មករសំណង់៥/ឈ្មោះសុខ ហួរ ភេទប្រុសអាយុ ៣០ ឆ្នាំមុខរបរកម្មករសំណង់ជនសង្ស័យទាំង ០៥នាក់រស់នៅភូមិអូរស្មាច់សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តមានជ័យ។ដោយក្រុមក្មេងទំនើងខាងលើបានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះដែលកំហូបអាហារក្នុងហាងខាងលើទីមួយ÷ ១/ជនរងគ្រោះឈ្មោះអៀ សុវណ្ណារ៉ា ភេទប្រុសអាយុ ៣៣ឆ្នាំសន្តិសុខក្រុមហ៊ុនចិនរីសតអូរស្មាច់បណ្ដាលឲ្យរបួសត្រង់កផ្នែកខាងឆ្វេងស្រាល។២/ឈ្មោះឈឿន ឆារ៉ាន់ ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរសន្តិសុខ៣/ឈិត អំរ៉ា ភេទប្រុសអាយុ២៦ឆ្នាំផមុខរបរសន្តិសុខបច្ចុប្បន្នរស់នៅភូមិ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យរបួសម្រាមដៃឆ្វេងស្រាល។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខត្តចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ