ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃ០៦ ខែមករា ឆ្នាំ២០២៥នេះ នៅទីធ្លានៃមាត់ច្រកអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានកម្មវិធីស្តីពី ការបន្ថែមនូវម៉ោងបើក និងបិទច្រកទ្វាព្រំដែនទ្វេភាគីកម្ពុជា ថៃ អន្តរ:ជាតិជាំ ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ អភិបាលរងខេត្ដ ប្រធានមន្ទីរជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងលោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង អភិបាលរងស្រុកគ្រប់រូប មន្ត្រីគ្រប់លំដាប់ថ្នាក់។ ដឹកនាំដោយវត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា ជាគណ:អធិបតី រួមជាមួយមន្ត្រីរាជការគ្រប់រូបនៃខេត្តស៊ីសាកេត ប្រទេសថៃ ដឹកនាំដោយ ឯកឧត្តម អនុផុង ស៊ុកសំុនិត អភិបាលនៃគណ:អភិបាលខេត្តស៊ីសាកេត ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តស៊ីសាកេត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានឡើងអាននូវសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបន្ថែមម៉ោងបិទ និងបើកច្រកទ្វាព្រំដែនអន្តរជាតិជាំ។ បន្ទាប់មក បានថតរូបអនុស្សាវរីយ៍ជាមួយគ្នានៅមុខស្លាកច្រកទ្វាព្រំដែនអន្តរជាតិជាំចំនួន ៤សន្លឹក ៖ទី១ ៖ គណ:អភិបាលខេត្តទាំង២ ១សន្លឹកទី២ ៖ គណ:ប្រតិភូទាំង ២ខេត្ត ១សន្លឹកទី៣ ៖ ឯកឧត្តម អភិបាលខេត្ត ស៊ីសាកេត ថតជាមួយភាគីពាក់ព័ន្ធខាងប្រទេសថៃ ១សន្លឹកទី៤ ឯកឧត្តម មាន ចាន់យ៉ាដា ថតរូបជាមួយមន្ត្រីជុំវិញខេត្ត ស្រុកគ្រប់រូប ខាងប្រទេសកម្ពុជា ១សន្លឹក។ជាបន្ត ភាគីខាងថៃ និងកម្ពុជា បានជូននូវវត្ថុ និងកន្ត្រកអនុស្សាវរីយ៍ឆ្នាំថ្មី រវាងគ្នានិងគ្នា។- ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមអភិបាលខេត្តស៊ីសាកេត - លោកមេបញ្ជាការយោធភូមិភាគទី៤ ខាងកម្ពុជា និង លោកមេបញ្ជាការយោធភូមិភាគទី ២ខាងប្រទេសថៃ - លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង និងអភិបាលស្រុក ភូស៊ីង ខេត្តស៊ីសាកេត ប្រទេសថៃ បន្ទាប់មកក៍មានពិធី រាប់បាតរួមគ្នាជាមួយភាគីកម្ពុជានិងថៃ ជូនដល់ព្រះសង្ឃផងដែរក្នុងសេចក្តីប្រកាសនូវម៉ោងបិត និងបើកបន្ថែមខាងលើ នៃច្រកទ្វាអន្តរជាតិជាំ គឺខាងក្រសួងមហាផ្ទៃ បានកំណត់បន្ថែមដោយតម្រូវអោយបើកច្រកចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០យប់ ដោយបន្ថែមលើដំណើរការបើកច្រកមុនៗគឺបើកនូវម៉ោង ៧:០០នាទីព្រឹក បិតវិញនូវម៉ោង ៨:០០នាទីយប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ