ខេត្តឧត្តរមានជ័យ ÷ មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់មកថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលអស់ពលរដ្ឋ និងកងកំលាំងសមត្ថកិច្ច ខេត្តឧត្តរមានជ័យ ខណៈវត្ដមានជនបរទេស ចំនួន ៥៧នាក់ ក្នុងនោះមានស្រ្ដីចំនួនពីររូប ប្រដាប់ដោយដំបង បានគេចចេញពីអាគារអនឡាញខុសច្បាប់របស់ជនជាតិចិន ដែលឧកញ៉ាមួយចំនួន បានជួលអាគារអោយជនជាតិចិនប្រព្រឹត្ដបទល្មើស នៅជាប់ព្រំដែនកម្ពុជាថៃ ច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ។សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយនោះទេ ដែលជនបរទេស បានគេចខ្លួនចេញពីអាគារអនឡាញរបស់ជនជាតិ នៅច្រកទ្វាអន្តរជាតិព្រំដែន កម្ពុជាថៃ អូរស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ក្រោយពីលោកឧកញ៉ាមួយចំនួន បានធ្វើអាគារ សំរាប់ជួលអោយជនជាតិចិនជាច្រើនខ្នង សំរាប់ប្រព្រឹត្តបទល្មើសលើវិស័យអនឡាញ និងបង្ខាំងមនុស្ស នៅតាមបន្ទាត់ព្រំដែនកម្ពុជា ក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់ ឃើញថា មានជនបរទេសចំរុះជាតិសាសន៍ជាច្រើន និងរងគ្រោះជាញឹកញាប់ ដោយការបង្ឃាំង និងបង្ខិតបង្ខំអោយធ្វើការងារអនឡាញ។មានសេចក្ដីការណ៍ជាញឹកញាប់មកអង្គភាពយើង បានអោយដឹងថា ជាជនបររងគ្រោះភាគច្រើនជាជនជាតិវៀតណាម តែងតែលោតសម្លាប់ខ្លួន និងរត់គេចចេញជាញឹកញាប់ និងជនជាតិថៃមួយដងមួយកាល។ តែប្លែកអី នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍បន្ថែមថា មានជនបរទេស ចំនួន ៥៧នាក់ ក្នុងនោះមានស្រ្ដីពីររូបជាជនជាតិប៉ាគីសស្ថាន បានរត់គេចចេញពីអាគារកាស៊ីណូនៅក្បែរច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្រោយឃើញសកម្មភាពបែបនេះ ភ្លាមៗនោះ អាជ្ញាធរខេត្ដឧត្ដរមានជ័យ ក៏ដូចជាសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធខេត្ដ បានចុះអន្តរាគមន៍យករថយន្ដមកដឹក ជនបរទេសទាំងអស់នោះ ពីលើភ្នំដងរែកច្រកទ្វាអន្តរជាតិអូរស្មាច់ មកខេត្ដឧត្ដរមានជ័យ។ រហូតមកដល់ពេលនេះ មិនដឹងថា អាជ្ញាធរ និងសមត្ថកិច្ច កងកំលាំង បាននិងបន្ដនីតិវិធី ទៅលើជនបរទេសនោះយ៉ាងណានោះទេ ហើយអង្គភាពយើង នៅមិនទាន់ដឹងនៅឡើយថាជនបរទេសទាំងនោះ មានមូលហេតុអ្វីនោះដែរ ទើបនៅសុខៗ នាំគ្នាគេចចេញពីអាគារការស៊ីណូដូចហ្វូងគោបែបនេះ ៕ ដោយ ប៉ែន នួន
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ