ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ទីរជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹក ដើម្បីត្រៀមអន្តរាគមន៍ក្នុងការផ្ដល់ទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅ ស្រុកចុងកាល់ នារសៀលថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៥នេះ ។បើតាម លោក ញឺន គួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា មន្ទីរបានត្រៀមខ្លួនជាស្រេចក្នុងការតម្លើងម៉ាស៊ីនបូមទឹកពីអាងស្ដុបទឹកស្រែង១មកអាងស្ដុបទឹកចុងកាល់ និងបានកាយប្រឡាយដែលមានប្រវែង២១៧ម៉ែត្រ ដោយប្រើប្រាស់នូវគ្រឿងចក្រអេស្កាហ្វាទ័រចំនួន០២គ្រឿងនិងបុលសឺ០១គ្រឿង ដើម្បីត្រៀមអន្តរាគមន៍រាល់បញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនាពេលខាងមុខ។ក្នុងនោះ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មន្ទីរក៏បានណែនាំមន្ត្រីកសិកម្មតាមស្រុក ត្រូវសហការជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និត និងពិគ្រោះយោបលទៅវិញ ទៅលើគ្រាប់ពូជ បច្ចេកទេសក្នុងការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីទទួលទិន្នផលខ្ពស់។តួយ៉ាង ចំពោះតម្លៃស្រូវវិញ លោកនឹងធ្វើការជាមួយរោងម៉ាស៊ីនក្នុងខេត្ត ដើម្បីទិញស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យស្របទៅនឹងតម្លៃទីផ្សារ។ឯកឧត្ដម មាន ចាន់យ៉ាដា មានប្រសាសន៍ថា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិតទុកដាក់គិតគូបងប្អូនប្រជាពល់រដ្ឋជានិច្ច និងខិតខំជំរុញធ្វើយ៉ាងណាសង្គ្រោះដំណាំស្រូវប្រាំង របស់បងប្អូនកសិករ អោយអស់ពីលទ្ធភាព។ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវបន្តការយកចិត្តទុកដាក់ លើសកម្មភាពតាមដាន ពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍បូមទឹក បញ្ជូលទៅស្រែប្រាំងរបស់កសិករ នៅតាមកន្លែងដែលអាចធ្វើទៅបាន ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំ របស់ពួកគាត់។ក្នុងនោះផងដែរ បងប្អូនប្រជាកសិករនៅក្នុងស្រុកកាល់ ក៏បានសប្បាយចិត្តរីករាយ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពី សម្ដេច បវរធិបតី ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានចុះអនុវត្តផ្ទាល់ ទៅលើការពារផលដំណាំរបស់ពួកគាត់ ទោះបីជាខេត្តឧត្ដរមានជ័យយើង មានបញ្ហាប្រឈមកើតឡើងក៏ដោយ។គួរបញ្ជាក់ថា ចំពោះការងារបង្កបង្កើនផលស្រូវក្នុងរដូវប្រាំងទូទាំងខេត្តបានចំនួន១៩៣៣ហិចតា ដោយលើសផែនការដែលមន្ទីរបានដាក់ជូនឱ្យបងប្អូនប្រជាកសិករបង្កបង្កើនផលត្រឹមតែ៥៤៩ហិចតាតែប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ