ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស ដូចខាងក្រោម ៖១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណ ចំពោះទង្វើរបស់យោធិនរូបនេះ។៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។៤-កងរាជអាវុធហត្ថ រងចាំទទួលយកនូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនិងករណីនេះពីគ្រប់មជ្ឈដ្ឋាន។សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាប។ សូមគោរពអរគុណ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ