ខេត្តឧត្តរមានជ័យ ÷ ដីព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ មានផ្ទៃដីជាងបួនពាន់ហិកតា ជាប់និងភូមិអូតាម៉ែង និងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅពេលនេះ មានសេចក្ដីរាយការណ៍មកថា មានបុគ្គលម្នាក់ឈ្មោះ ជិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលប្រាក់ ពីម្ចាស់ត្រាក់ទ័រ រាប់សិបគ្រឿង ជាច្រើនឆ្នាំ និងជាអ្នកកៀរគរពលរដ្ឋចំណាកស្រុក មកកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ និងបើកភ្លើងខៀវអោយគ្រឿងចក្រចូលឈូសឆាយ ក្នុងព្រៃសហគមន៍ យ៉ាងអនាធិបតេយ្យ តាំងពីអតីតប្រធានសហគមន៍ចាស់ រហូតដល់បោះឆ្នោតតែងតាំងប្រធានសហគមន៍ថ្មី បុគ្គលខាងលើ នៅតែដើរប្រមូលប្រាក់ដដែល។នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្ចាស់ត្រាក់ទ័រម្នាក់ឈ្មោះ អាត បានអះអាងថា បានបង់ប្រាក់ចំនួន ២០ម៉ឺនរៀលអោយទៅឈ្មោះ ជិន ថាយកទៅជូនមេ ជាថ្នូរចូលភ្ជួរឈូសឆាយក្នុងដែនសហគមន៍។លោក វឿន ជៀប ប្រធានសហគមន៍ជាប់ឆ្នោត អាណត្តិថ្មី បានលើកឡើងថា មិនដែលមានទំនាក់ទំនងជាមួយឈ្មោះ ជិន នោះទេ លោកបានបញ្ជាក់ថា ជាមេការរបស់អតីតប្រធានសហគមន៍ចាស់។ លោក វឿន ជៀប បានបន្តថា ឈ្មោះ ជិន ជាអ្នកដើរប្រមូលប្រាក់ និងជាអ្នកកៀរគរពលរដ្ឋចំណាកស្រុក មកកាប់បំផ្លាញព្រៃសហគមន៍ច្រើនឆ្នាំមកហើយ បច្ចុប្បន្ន នៅតែបន្តប្រព្រឹត្តដូចមុនដដែល។បច្ចុប្បន្ននេះ ព្រៃឈើក្នុងសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ ជិតរលាយទាំងស្រុងទៅហើយ ដោយសព្វថ្ងៃនេះ មានទាំងត្រាក់ទ័យចូលភ្ជួរ ឈូសឆាយ រុករានកាប់បំផ្លាញគ្រប់រូបភាព គ្រប់ទីកន្លែងយ៉ាងអនាធិបតេយ្យ។ សូមឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក៏ដូចជាចៅហ្វាយស្រុកអន្លង់វែង មន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើ ជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន។ ក្រោយពីមានការបោះឆ្នោត ផ្លាស់ប្ដូរប្រធានសហគមន៍ចាស់ ជ្រើសរើសប្រធានសហគមន៍ថ្មី ដោយលោក វឿន ជៀប ជាបេក្ខភាពជាប់ឆ្នោត តែមិនត្រូវបានលោក វង្ស ភក្រ្ត មេឃុំអន្លង់វែង ចេញដីការតែងតែងដល់ប្រធានសហគមន៍ជាប់ឆ្នោតនោះឡើយ ធ្វើអោយពលរដ្ឋម្ចាស់ឆ្នោត មិនសប្បាយចិត្ត មិនដឹងថា លោកមេឃុំពាក់ព័ន្ធ និងផលប្រយោជន៍ ឬក៏រឿងបក្សពួកនិយមនោះទេ ទើបមិនតែងតាំងម្ចាស់ឆ្នោតដែលគាំទ្រដោយពលរដ្ឋនោះ គ្រប់គ្រងសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបន្ដ។លោក វឿន ជៀប បានជាប់ឆ្នោត ដោយសន្លឹកឆ្នោតគាំទ្ររបស់ជាប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈេី ដោយលោក វង្ស ភក្រ្ត មេឃុំអន្លង់វែង មិនចេញដីការតែងតាំង ទើបធ្វើអោយព្រៃសហគមន៍មួយនេះ គ្មានអ្នកគ្រប់គ្រង ការពារ មានភាពប្រកដប្រជា បង្កើតភាពអនាធិបតេយ្យ គ្មានអ្នកការពារ ទប់ស្កាត់ច្បាស់លាស់ ធ្វើអោយព្រៃឈើសេសសល់រងការបំផ្លេចបំផ្លាញជាបន្តបន្ទាប់គ្មានសល់ បក្សពួកនិយម គ្រួសារនិយម សូម្បីតែ ព្រៃសហគមន៍ ក៏រលាយដែរ អ្នកធ្លាក់ឆ្នោត មិនការពារ អ្នកជាប់ឆ្នោតមិនហ៊ានទប់ស្កាត់ ព្រោះមិនពេញសិទ្ធិ មិនមានការសហការ។ជុំវិញករណីខាងលើ ក្រុមការងារយើង មិនទាន់បានស្វែងរកសុំការបំភ្លឺពីលោក វង្ស ភក្ត្រ មេឃុំអន្លង់វែងបានទេ នៅពេលនេះ យើងខ្ញុំ នឹងព្យាយាមសុំការបំភ្លឺនៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ