ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រើហិង្សាដោយចេតនា បណ្តាលអោយបែកក្បាលស្លាប់ នៅសង្កាត់សំរោង ក្រុងសំរោង
Wed,19 March 2025 (Time 08:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 127នាក់)

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០:២០នាទី ស្ថិតនៅចំណុចខាងត្បូងផ្សារសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីហិង្សាដោយចេតនា មានស្ថានទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ នារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (ត្រូវជាប្រពន្ធ) និងចាប់បោចសក់បោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង និងបានបណ្តាលអោយស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ក្រោយទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្នុងពេលសួរនាំ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង  ១១:៣០នាទី រូបខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧:១០នាទី រូបខ្លួនក៏បានទិញស្រាជាងកន្លះកេស ទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា  ៣កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានខលទូរសព្ទប្រាប់ថា មកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួន ក៏បានមកដល់ហើយក៏កើតមានការឈ្លោះប្រកែកគ្នា ពេលនោះប្រពន្ធរបស់ខ្លួន បានជេរប្រមាថយ៉ាងច្រើនធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ផ្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមសន្លប់បាត់ទៅ ក្រោយពីធ្វើសកម្មភាពរួចស្រាប់តែមានសមត្ថកិច្ចមកដល់ ហើយមកនាំរូបខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត ៕ ឈឹម កុសល

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ