ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៥ មានសេចក្ដីរាយការណ៍មកថា លោក ស៊ត់ ពែក អតីតប្រធានសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ និងម្ចាស់ត្រាក់ទ័រជាច្រើននាក់ បានយកគ្រឿងចក្រត្រាក់ទ័ររបស់ខ្លួន ចូលទៅក្នុងដែនសហគមន៍ ដើម្បីស៊ីឈ្នួលធ្វើសកម្មភាព ឈូសឆាយរុករានភ្ជួររាស់ បំផ្លិចបំផ្លាញដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យ។ដីព្រៃសហគមន៍ សាមគ្គីសង្រោះព្រៃឈើមានផ្ទៃ ៤១៥១ហិកតា ជាប់និងព្រំប្រទល់ ភូមិអូរតាម៉ែង និងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគ្របដណ្ដប់ដោយព្រៃឈើ ៨០% និងសត្វព្រៃគ្រប់ប្រភេទ គ្រប់គ្រងដោយលោក ស៊ត់ ពេក ជាប្រធានសហគមន៍អស់រយៈពេលប្រាំបួនឆ្នាំ ព្រៃឈើ និងជីវចំរុះនិងដី រលាយបាត់បង់ទាំងស្រុង។តើនរណា ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងការបាត់បង់ដីនិងព្រៃឈើ នៅក្នុងដែនសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ ក្រោយមានវត្តមាន គ្រឿងចក្រជាច្រើនគ្រឿង ចូលទៅឈូសឆាយរុករានបំផ្លាញព្រៃឈើភ្ជួររាស់ កាន់កាប់ដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ?ម្យ៉ងវិញទៀត ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មី តែមិនត្រូវបានលោក វង្ស ភក្ត្រ មេឃុំអន្លង់វែង មិនចេញដីការតែងតាំងផ្លាស់ប្ដូរប្រធានសហគមន៍ថ្មី ដែលជាបេក្ខភាពជាប់ឆ្នោតនោះទេ ដោយគេពុំដឹងអំពីមូលហេតុអ្វីនោះទេ។សព្វថ្ងៃនេះ គេសង្កេតឃើញមានត្រាក់ទ័រជាច្រើនគ្រឿងចូលទៅស៊ីឈ្នូលឈូសឆាយភ្ជួររាស់ យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យនោះឡើយ។ ពោល គឺព្រៃឈើដែលនៅសេសសល់បន្តិចបន្ទូច នៅក្នុងព្រៃសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ និងរលាយទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន បើអស់លោកថ្នាក់ដឹកនាំ មិនយកចិត្ដទុកដាក់ និងមិនមានវិធានការទាប់ស្កាត់ទេនោះ។លោក វឿន ជៀប ជាបេក្ខភាពជាប់ឆ្នោត ជាប្រធានសហគមន៍ថ្មី ដែលលោក វង្ស ភ័ក្រ មេឃុំអន្លង់វែង មិនបានចេញដីការតែងតាំងទទួលស្គាល់ បានអោយដឹងថា លោកបានស្រាវជ្រាវប្រមូលភស្តុតាង បានមួយចំនួនហើយ ពាក់ព័ន្ធក្នុងការកាប់រានឈូសឆាយកាន់កាប់ខុសច្បាប់ក្នុងដែនសហគមន៍។ សព្វថ្ងៃនេះ មានត្រាក់ទ័រច្រើនគ្រឿងណាស់ បានចូលទៅស៊ីឈ្នួល ឈូសឆាយរុករានភ្ជួររាស់នៅក្នងដែនព្រៃសហគមន៍ ដែលគ្មានការទប់ស្កាត់ និងវិធានការផ្លូវច្បាប់ ចំពោះបទល្មើសខាងលើនោះទេ សូម្បីតែបទល្មើសកាប់រានព្រៃថ្មី ក៏គ្មានការទប់ស្កាត់ដែរ លោកបានតែមើលនិងភ្នែកតែប៉ុណ្ណោះ ពីព្រោះអាជ្ញាធរ គេមិនបានផ្ដល់សិទ្ធិជូនលោកនោះទេ។ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានត្រាក់ទ័រ របស់លោក ស៊ត់ ពែក ដែលជាអតីតប្រធានសហគមន៍ បើកបរធ្វើសកម្មភាព នៅក្នុងដែនសហគមន៍ដោយ ឈ្មោះ ពឿន សោម ភេទប្រុស និងឈ្មោះ ពឿន ប៉ាន់ ភេទប្រុស ដែលត្រូវជាបងប្អូននិងគ្នា មានទីលំនៅភូមិអូរតាម៉េង ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សូម្បីតែ លោក ស៊ត់ ពែក អតីតប្រធានសហគមន៍ ក៏យកត្រាក់ទ័ររបស់ខ្លួន ចូលទៅស៊ីឈ្នូលឈូសឆាយរុករាន ភ្ជួរ រាស់នៅក្នុងដែនសហគមន៍ដែរ និងមានម្ចាស់ត្រាក់ទ័រជាច្រើននាក់ទៀត ក៏បានយកត្រាក់ទ័រ ទៅស៊ីឈ្នូលឈូសឆាយភ្ជួនៅក្នុងដែនសហគមន៍ផងដែរ ដែលមានឈ្មោះដូចខាងក្រោម ÷១. ឈ្មោះ ស៊ត់ ពែក ភេទប្រុស ទីលំនៅភូមិរំចេក ឃុំអន្លង់វែង២. ឈ្មោះ ម៉េង លាងហេង (ហៅម៉ាប់) ភេទប្រុស មានទីលំនៅភូមិអូរតាម៉េង ឃុំអន្លង់វែង៣. ឈ្មោះ ពុត ប៊ុនថន ភេទប្រុស រស់នៅភូមិអូរតាម៉ែង ឃុំ ស្រុកអន្លង់វែង ។៤. ឈ្មោះ អ៊ាម អាត ភេទប្រុស រស់នៅក្នុងព្រៃសហគមន៍ខាងលើ។ជុំវិញករណីខាងលើ លោក វង្ស ភ័ក្រ មេឃុំអន្លង់វែង បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅថ្ងៃទី២២ ខែមីនា ឆ្មាំ២០២៥នេះថា មូលហេតុមិនចេញដីការអោយទៅឈ្មោះ វឿន ជៀប ជាប្រធានសហគមន៍ មកពីមានអ្នកប្តឹងទាស់។ ហើយមួយវិញទៀត អភិបាលស្រុកអន្លង់វែង បដិសេធមិនអោយចេញដីការផងដែរ។ លោក ងួន ទ្ធីរិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង លោកថា បាត់ចាត់កំលាំងរួចហើយ គឺប្រគល់ទៅអោយខាងមូលដ្ឋានកងរាជអាវុធហត្ថ ទទួលមុខការក្នុងរឿងនេះ ហើយរឿងនេះ គឺលោក ហោ ជិនវីរៈអភិបាលរងខេត្ដ ជាអ្នកទទួលបន្ទុក។ ចំណែកលោក សូត្រ ស៊ីសុឃៀង ប្រធានមន្ទីរកសិកម្ម បានអោយដឹងទៀតថា មន្ត្រីជំនាញ កំពុងតែធ្វើនិតិវិធីកោះហៅអ្នកពាក់ព័ន្ធ ដោយមានលោកហោ ជិនវីរៈយុទ្ធ ជាអ្នកទទួលបន្ទុក ពាក់ពន្ធ័ករណីចេញដីការតែងតាំងជូនប្រធានសហគមន៍ជាប់ឆ្នោត លោកថា ជាតួនាទីកាតព្វកិច្ចរបស់ឃុំ ៕ ដោយ គេហទំព័រ ស្រទាប់យុវវ័យ
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ