ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
ចិន ស្រីដា ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង
Sun,13 April 2025 (Time 09:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

ចិន ស្រីដា អាយុ២៧ឆ្នាំ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតអធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី, អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងពេលនេះបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង បានប្តឹងពីបទ គំរាមកំហែងកំហែកកេរ្តិ៍ ហើយត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥។

ក្រោយគាត់ត្រូវបានចាប់ខ្លួន, ព័ត៌មាននេះត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម និងមានប្រតិកម្មជាហូហែរ ព្រោះមហាជនយល់ថា ចិន ស្រីដា គឺជាម្ចាស់បំណុល ឲ្យលុយទៅលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ខ្ចីតែបែរជាត្រូវចាប់ខ្លួនទៅវិញ។

តាមការបញ្ជាក់របស់តុលាការខេត្តសៀមរាប និងព័ត៌មានដែលខ្ញុំទទួលបាន, ចិន ស្រីដា បានឲ្យលោក សម្បត្តិ កុសល និងប្រពន្ធ ខ្ចីលុយ តែពេលនាងទារវិញមិនសង នាងក៏យករូបថតពួកគេទាំង២នាក់ទៅបង្ហោះទារលុយតាមបណ្តាញសង្គម ជាហេតុធ្វើឲ្យលោក សម្បត្តិ កុសល ខឹងហើយទៅប្តឹងតែម្តង។

យ៉ាងណាក៏ដោយ ការសម្រេចដោះលែងនាងឲ្យនៅក្រៅឃុំរបស់សាលាឧទ្ធរណ៍បាត់ដំបង គឺជាការសម្រេចដ៏ត្រឹមត្រូវ និងបានផ្តល់យុត្តិធម៌ដល់ម្ចាស់លុយ ដែលគ្នាត្រូវរងគ្រោះដោយការខាតលុយហើយ ខ្លួនត្រូវជាប់គុកទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ