ឧត្តរមានជ័យ÷នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នេះ បានមានការរៀបចំពិធីប្រកាសនីយបត្រជាផ្លូវការនិងបើកព្រឹត្តិការណ៍ “អន្លង់វែងសង្ក្រាន្តវត្តយើង” ដែលជាដំណើរចាប់ផ្ដើមនៃសំណេះសំណាល និងសម្តែងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះត្រូវបានប្រកាសចេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ព្រឹត្តិការណ៍បានប្រារព្ធនៅវត្តទឹកជុំអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ជាសំណង់សក្ការៈជាតិដែលមានតម្លៃផ្នែកវប្បធម៌ និងសាសនា។ហើយក៏គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរជាតិឱ្យបានរួមចំណែកក្នុងការអបអរសាទរជាមួយនឹងទិដ្ឋភាពវប្បធម៌ ជំនឿ និងប្រពៃណីជាតិខ្មែរ។អន្លង់វែងសង្ក្រានវត្តយើងនេះ មានកម្មវិធីសម្តែងសិល្បៈប្រពៃណី, ការប្រកួតកីឡាប្រជាប្រិយ, ការតាំងពិពណ៌ផលិតផលសិល្បៈជីវកម្មក្នុងស្រុក, និងសកម្មភាពជាច្រើនផ្សេងទៀត ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន និងសាធារណជនជាច្រើន។បញ្ជាក់ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាឱកាសអបអរសាទរពិធីចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធានការលើកស្ទួយស្មារតីសហគមន៍ និងលើកកម្ពស់ទេសចរណ៍វប្បធម៌ជាតិនាពេលបច្ចុប្បន្ននិងទៅអនាគតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ