ខេត្តឧត្តរមានជ័យ÷ពលរដ្ឋស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការរអ៊ូររទាំនិងបានលើកឡើងថា នៅក្នុងផ្សារធំថ្មីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការយកផាស៊ីផ្ញើរម៉ូតូ យកប្រាក់លើសសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ទុយពីកោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់។នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ មានសេចក្ដីរាយការណ៍មកថា ជាការពិតណាស់ ក្រុមភ្នាក់ងារយកផាស៊ីម៉ូតូយកប្រាក់១០០០រៀល(មួយពាន់រៀល) ក្នុងម៉ូតូមួយគ្រឿង ពីនាក់ផ្ញើម៉ូតូ រីឯរថយន្តចំនួន២០០០៛។ជារាងរាល់ថ្ងៃគេសង្កេតឃើញមានរថយន្តនិងម៉ូតូរបស់ប្រជាពលរដ្ឋរាប់សឹបគ្រឿងតែងតែយកមកផ្ញើរនៅមុខនិងសំយ៉ាបផ្សារធំថ្មីស្រុកអន្លង់វែង រាប់សឹបគ្រឿងក្នុងមួយថ្ងៃៗ សុទ្ធតែបង់ប្រាក់១០០០៛ក្នុងម៉ូតូមួយគ្រឿង។សេចក្ដីរាយការណ៍បានបន្ថែមថា ករណី យកផាស៊ីម៉ូតូ១០០០៛(មួយពាន់រៀល បានប្រព្រឹត្តជាយូមកហើយ ដោយមិនមានអាជ្ញាធរ ស្រុកអន្លង់វែងអើពើនោះឡើយ។ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញតែច្បាប់ក្រដាស់មួយសន្លឹក ហាក់បីដូចគ្មានប្រសិទ្ធភាពទេ ចំពោះអាជ្ញាធរស្រុកអន្លង់វែង និងប្រធានផ្សារអន្លង់វែង ។ពោលគឺក្រុមហ៊ុនផ្សារអន្លង់កំពុងតែអនុវត្តផ្ទុយទៅនិងច្បាប់ ដើរបញ្ច្រាសទឹសនិងគោលការណ៍និងគោលនយោបាយប្រមុខរាជរដ្ឋាភិបាល។សូមលោក អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង ជួយពិនិត្យមើលផងទាន ដើម្បីធានាបាននូវការអនុវត្តទៅតាមគោលការណ៍ច្បាប់ ជាសវាងនូវការខាតបង់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខាតបង់ ជារាងរាល់ថ្ងៃ។ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺ ពីប្រធានផ្សារអន្លង់វែងបានទេនៅពេលនេះ ៕ ដោយគេហទំព័រ÷ ស្រទាប់យុវវ័យ
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ