ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា
Tue,08 April 2025 (Time 10:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ផងដែរថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។

សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។

សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។

សម្តេចធិបតី បានថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវសូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ